Khmer Dictionary: ប្លា
Chuon Nath's Khmer-Khmer Dictionary
-
ប្លាច់
( ឧ.ឧទានសព្ទ )
or ប្លាច់ៗ
សូរឮដោយបុកឬរុកអ្វីៗដែលជ្រាយ (ព. អា.) ។
-
ប្លាញៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលជ្រាយៗ រឥលៗ ផ្ដៀចៗ : ទំពារប្លាញៗ, សម្ដីប្លាញៗ, មាត់ប្លាញៗ (ប្រើជា ផ្លាញៗ ក៏មាន) ។
-
ប្លាត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
( បា.បាលី ( បាលីភាសា ) )
(បលាត “រត់ទៅហើយ, គេចឃ្លាតទៅហើយ; ដែលរត់, គេចឃ្លាតទៅហើយ”) ជ្រលួស, ជ្រួសហួស មិនត្រូវតាមកំណត់, តាមកន្លែង ដែលសំដៅ : ចាប់ដុំដីចោលមាន់ប្លាតទៅត្រូវឯពាងទឹក ។
- ប្លាតសំដី ជ្រួសឬជ្រលួសសម្ដី ។
-
ប្លាធូ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្លាទូ អ. ថ.--ធូ) ឈ្មោះត្រីសមុទ្រមួយប្រភេទ : ប្លាធូចំហុយ, ប្លាធូចៀន; អ្នកស្រុកកំពតហៅ ត្រីកាម៉ុង ។
-
ប្លាប
( កិ.កិរិយាសព្ទ )
ឆៀងចូលមួយស្របក់, រំលែកវេលាឆ្លៀតចូលមួយភ្លែត, ហួសទៅមួយភ្លែត ។
-
ប្លាប់
( ឧ.ឧទានសព្ទ )
or ផ្លាប់
សូរឮដោយវាយ, ទះ, ទាត់ជាដើម ។
-
ប្លាយ
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្លាយ ប្រើជា ន. “ចុង, ទីបំផុត”) ដែលលើសបន្តិចបន្តួចពីចំនួនគត់ : អាយុ ២០ ប្លាយ, ៣០ ប្លាយ, ៤០ ប្លាយ, ៥០ ប្លាយ ។ល។ (តែត្រង់លើសពីចំនួន ១០ ទៅមិនសូវប្រើ) ។
-
ប្លាំ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ខំប្រឹងធ្វើកិច្ចការដោយពេញកម្លាំងមិនគិតពីការនឿយហត់”) ល្បងមើលឲ្យដឹងកម្លាំងគ្នាជាមុន, សាកកម្លាំងនិងសមត្ថភាពគ្នាឲ្យដឹងជាមុន (ចំពោះតែការលេងល្បងកម្លាំងគ្នា) : ប្លាំចំបាប់, ប្លាំមាន់, ប្លាំត្រីក្រឹម ។
Headley's Khmer-English Dictionary
-
ប្លាច់
( i )
[plac]
- detail »
slapping, slurping or sucking sound
See: ប្លាច់ៗ -
ប្លាត
( v )
[plaat]
- detail »
to go too far, overdo, overreact; to overshoot / miss (by aiming too high, when throwing or shooting); to ricochet; to make a mistake, err, blunder.
-
ប្លាត
( adv )
[plaat]
- detail »
too, excessively
-
ប្លាធូ
( n )
[plaa tʰuu]
- detail »
kind of small, very tasty salt-water fish related to the mackerel (called ត្រីកាម៉ុង in Kampot Prov.)
-
ប្លាប
( v )
[plaap]
- detail »
to drop in for a short visit
-
ប្លាប់
( i )
[plap]
- detail »
slapping sound
-
ប្លាយ
( v )
[plaay]
- detail »
to be a little more than / over / more than + NUMBER, NUMBER + odd
Eg. ប្រជារាស្ត្រខ្មែរចាប់ពីអាយុសាមប្លាយឡើងទៅ ...។: Cambodians from age 30 and up .... -
ប្លាំ
( v )
[plam]
- detail »
to try one's strength, test (one's strength or speed by experimenting)