Khmer Dictionary: សុខ
Chuon Nath's Khmer-Khmer Dictionary
-
សុខ
( គុ.គុនសព្ទ )
[សុក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដីសប្បាយ; ដំណើរងាយ; ដំណើរស្រួល; ដំណើរស្រណុក; សេចក្ដីសម្រាន្ត : មានសុខ, បានសុខ ។ ប្រើពាក្យ “សេចក្ដី” ផ្សំខាងដើមផងក៏បាន : មានសេចក្ដីសុខ ។ ព. ផ្ទ. ទុក្ខ ។
- សុខកថា (សុខៈកៈ--) សម្ដីដែលនាំឲ្យបានសុខ ។
- សុខកាម (សុខៈ--) អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ ។
- សុខកាយ (សុក--) ស្រួលខ្លួន ។
- សុខការណ៍ (សុខៈ--) ហេតុដែលនាំឲ្យបានសុខ, ឲ្យបានស្រួល ។
- សុខកិរិយា ឬ --ក្រិយា (សុខៈ--) ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។
- សុខក្សេម ឬ - សុខក្សេមក្សាន្ត (សុក--) សុខសម្រាន្ត, សុខស្រួល ។
- សុខចិត្ត (សុក--) សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត ។
- សុខទាយក (សុខៈទាយក់) អ្នកឲ្យសុខ (បើស្ត្រីជា សុខទាយិកា) ។
- សុខទុក្ខ ឬ - ទុក្ខសុខ (សុក-- ឬ ទុក-សុក) សុខនិងទុក្ខឬទុក្ខនិងសុខ ។
- សុខប្រធាន (សុ-ខ័ប-ប្រៈ--) ការប្រគល់សុខឲ្យ, ការឲ្យសុខ ។
- សុខប្រាប្ត (សុខៈប្រាប ឬ--ខ័ប--) អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ ។
- សុខព័ន្ធន៍ (សុខៈពាន់) ការជាប់ជំពាក់ដោយសេចក្ដីសុខ (ក្នុងលោក) ។
- សុខភាព (សុខៈភាប) ភាពជាសុខ, សេចក្ដីសុខ ។
- សុខភូមិ (សុខៈភូម) ទីដែលប្រកបដោយសុខ, ទីស្រួលនៅ ។
- សុខយាត្រា (សុខៈ--) ការដើរស្រួល ។
- សុខយាន (សុខៈ--) យានស្រួលជិះ ។
- សុខលក្ខណៈ (សុខៈ--) លក្ខណៈនៃសេចក្ដីសុខ ។
- សុខលាភ (សុខៈ--) ការបានសុខ ។
- សុខវឌ្ឍកៈ ឬ--វ័ឌ្ឍក៍ (សុខៈវ័ត-ឍៈកៈ ឬ--វ័ត) អ្នកដែលចម្រើនដោយសុខ (បើស្ត្រីជា សុខវឌ្ឍិកា) ។
- សុខវឌ្ឍនៈ ឬ--វ័ឌ្ឍន៍ (សុខៈវ័ត-ឍៈនៈ ឬ--វ័ត) ការចម្រើនដោយសុខ ។
- សុខវិជ្ជា ឬ--វិទ្យា (សុខៈ--) វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើម ដែលនាំឲ្យបានសុខ ។
- សុខវិទ្យាសាស្រ្ត (សុខៈ--) ក្បួនឬតម្រា, ច្បាប់និយាយអំពីខុសវិទ្យា ។
- សុខវេទនា (សុខៈវេទៈនា) ការទទួលអារម្មណ៍ជាសុខ ។
- សុខសម្ផស្ស (សុខៈសំ-ផស់) សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ ។
- សុខសម្ភាស (សុខៈសំភាស) អ្នកពោលពាក្យនាំឲ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់ ។
- សុខសយនា (សុខៈសៈយ៉ៈ ន៉ា) កន្លែងដេកស្រួល ។
- សុខសាន្ត (សុខ-សាន) សុខស្ងប់ ។
- សុខសាន្តត្រាណ (សុក-សានត្រាន) ដែលមានទីពំនាក់ឬមានទីអាងឲ្យបានសុខស្ងប់: ស្រុកសុខសាន្តត្រាណ ។
- សុខសាសន៍ (សុខៈសាស) ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ ។
- សុខសួស្ដី (សុក--) សុខនិងសួស្ដី ។
- សុខសេយ្យា (សុខៈសៃយ៉ា) ការដេកជាសុខ, ការដេកស្រណុក ។
- សុខា សេចក្ដីសុខ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមពួកទេញ្ត ជួយឲ្យសុខា ដល់ពួកអ្នកត្រង់ កាន់សីលកាន់ធម៌ បវរផ្ចិតផ្ចង់ ពុំដែលលុះលង់ ក្នុងក្តីទុច្ចរិត ។
- សុខាភិបាល (សំ. បា. < សុខ + អភិបាល) ការថែរក្សាឬគ្រប់គ្រង់, ទំនុកបម្រុងឲ្យបានសុខ ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឲ្យបានប្រកបដោយសុខភាពគឺក្រសួងពេទ្យ : ក្រសួងសុខាភិបាល ឬ ក្រសួងសាធារណសុខាភិបាល ក្រសួងសុខាភិបាលជាសាធារណៈ ។
- សុខាភិយាចនា (--ចៈន៉ា; < សុខ + អភិ-យាចនា “ការអង្វរ; ការបន់ស្រន់សូមឲ្យបានសុខ”) ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឲ្យបានសុខ : ធ្វើសុខាភិយាចនា ។
- សុខារម្មណ៍ (បា. < សុខ + អារម្មណ) អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ ។
- សុខាសា (បា. < សុខ + អាសា “ចំណង”) បំណងឲ្យបានសុខទៅមុខ) ។ល។
-
សុខ --
or សុខា--
(មើលក្នុងពាក្យ សុខ) ។
-
សុខកំបុត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[សុក--]
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ដែលនិយាយឬគិតកំបុតៗខ្លីៗ : និយាយសុខកំបុត, គំនិតសុខកំបុត ។ ចាស់ទុំតំណាលថា កាលពីព្រេងនាយមានតាម្នាក់ឈ្មោះ សុខ គាត់ច្រើននិយាយខ្លីៗកំបុតៗ ទើបគេប្រៀបថា ដូច តាសុខកំបុត ។
-
សុខដុម
( ន.នាមសព្ទ )
[សុ-ខៈដុំ ]
or សុខដុមរមនា
( បា.បាលី ( បាលីភាសា ) )
(សុខតម “សុខក្រៃលែង”; រមន “សេចក្ដីរីករាយ”) ការនៅផ្តុំគ្នាឬនៅមូលគ្នាជាសុខឥតមោះហ្មងឬសេចក្ដីរីករាយសប្បាយដោយការនៅមូលគ្នាជាសុខស្រួល (ព. បុ.) : រកស៊ីដោយសុខដុម, នៅដោយសុខដុមរមនា ។ ប្រើជា កិ. ក៏បាន : ចេះតែសុខដុមនឹងគ្នាជានិច្ច; ត្រូវសុខដុមរមនានឹងគ្នាទៅ ! និយាយឬសរសេរក្លាយជា សុខដុំ រំមនា (គួរលែងប្រើ) ។
-
សុខដុំ
[សុ-ខៈ-- ]
មើលពាក្យ សុខដុម ។
-
សុខាវតី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឈ្មោះឋានសួគ៌ក្នុងគម្ពីរលទ្ធិមហាយាន ដែលចែងថាជាឋានមួយដែលព្រះពុទ្ធគង់នៅមានព្រះជន្មវែងឥតគណនា ។ ក្នុងលទ្ធិថេរវាទ យើងមិននិយាយថាមានឋានសួគ៌ឈ្មោះនេះសោះឡើយ ។
-
សុខិតកាល
( ន.នាមសព្ទ )
[សុ-ខិ-តៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កាលឬវេលាដែលមានសេចក្ដីសុខ : សត្វលោកតែងរីករាយក្នុងសុខិតកាល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សុខិតកាល ជនទាំងអម្បាល តែងភ្លេចក្តីទុក្ខ រីករាយសប្បាយ ឆ្ពោះតែត្រង់សុខ កាលវេនក្តីទុក្ខ គ្រលុកចូលមក ។ ទើបស្ទុះច្រឡោត ទាំងខ្លៅទាំងឆោត ខំប្រឹងរាវរក ឲ្យគេជ្រោមជ្រែង ខ្វាត់ខ្វែងជ្រុលជ្រក ជួនបានគេមកជួនឃែតទទេ ។
-
សុខុម
( គុ.គុនសព្ទ )
[សុ-ខុំ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សូក្ស្ម) ល្អិត, ឆ្មារ, ម៉ដ្ឋ; ប៉ផូរ, ផូរផង់; ល្វន់; តូចណាស់; ចង្អៀតក្រយល់; ឈ្លាសវៃ :
- សេចក្ដីសុខុម សេចក្ដីចង្អៀតក្រយល់, អាថ៌កំបាំង ។
- គំនិតសុខុម គំនិតល្អិត; គំនិតជិតដិត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុខុម៉ៈ, ដូចជា សុខុមកថា ឬ--វាចា សម្ដីសុខុម, សម្ដីល្អិត ។
- សុខុមគម្ភីរភាព (--ម៉ៈ ឬ--ខុំ-គ័ម-ភីរៈភាប) ដែលមានដំណើរឬសេចក្ដីល្អិតជ្រាលជ្រៅ : ព្រះអភិធម្មជាធម៌សុខុមគម្ភីរភាព ។
- សុខុមច្ឆវី (--មុ័ច-ឆៈ--) ឆវីម៉ដ្ឋផូរផង់, អ្នកដែលមានឆវីម៉ដ្ឋប៉ផូរ ។
- សុខុមធម៌ ធម៌សុខុម ។
- សុខុមប្បញ្ញា (--មុ័ប-បុ័ញ-ញ៉ា) ប្រាជ្ញាល្អិត, ប្រាជ្ញឈ្លាសវៃ ។
- សុខុមព័ណ៌ ឬ--វណ្ណ ព័ណ៌ឬសម្បុរផូរផង់ ។
- សុខុមព័ស្រ្ត សំពត់សាច់ម៉ដ្ឋ ។
- សុខុមភាព ភាពសុខុម ។
- សុខុមមតិ (--ម៉ៈមៈតិ) គំនិតល្អិត។
- សុខុមមន្តី (--ម៉ៈ ម៉ន់-តី) អ្នកដែលមានការប្រឹក្សាយ៉ាងល្អិត (បើស្ត្រីជា សុខុមមន្តិនី) ។
- សុខុមវាទី អ្នកដែលច្រើនប្រើសម្ដីល្អិត (បើស្ត្រីជា សុខុមវាទិនី) ។
- សុខុមសត្ត ឬ--សត្វ (ម៉ៈសាត់) សត្វល្អិត : កណ្តូប, កន្ទុំរុយ, មូស, ក្អាត, សុច, កណ្តៀរ,... ជាសុខុមសត្ត ។ល។
-
សុខុម --
(មើលក្នុងពាក្យ សុខុម) ។
-
សុខុមាល
( គុ.គុនសព្ទ )
[--ម៉ាល ]
(សុកុមារ) ដែលចម្រើនដោយសេចក្ដីសុខ, ដែលធ្លាប់តែស្រណុក (មិនដែលប្រទះនឿយហត់) : មនុស្សសុខុមាល ។
- សុខុមាលជាតិ (--ម៉ាល៉ៈជាត) ជាតិជាអ្នកធ្លាប់តែស្រណុក ។
- សុខុមាលត្រកូល (--ម៉ាល៉ៈ--) ត្រកូលដែលចម្រើនដោយសេចក្ដីសុខ ។
- សុខុមាលភាព ភាពនៃបុគ្គលអ្នកមានសេចក្ដីសុខ, ការដែលធ្លាប់តែស្រណុក : ឋិតនៅក្នុងសុខុមាលភាព ។ល។
Headley's Khmer-English Dictionary
-
សុខ
( adj )
[sok]
- detail »
to be healthy; to be safe, secure, peaceful, calm, tranquil; to be pleasant, comfortable; to be happy, glad, joyous; to be content, satisfied; to be successful.
-
សុខ
( n )
[sok]
- detail »
peace; joy, pleasure; health
-
សុខា
( n )
[soʔkʰaa]
- detail »
health, well-being
-
សុខិតកាល
( n )
[soʔkʰeʔtaʔkaal]
- detail »
happy time; peacetime; time of good health
-
សុខុម
( adj )
[sokʰom]
- detail »
to be minute, tiny; to be smooth; fine; exquisite
-
សុខុម
( adj )
[sokʰom]
- detail »
to be lively; merry, jolly, cheerful; bright
-
សុខុម
( adj )
[sokʰom]
- detail »
to be hidden, difficult to understand, secret, mysterious, enigmatic, subtle
-
សុខុមាកាស
( n )
[soʔkʰoʔmaakaah]
- detail »
microclimate
-
សុខុមាល
( adj )
[soʔkʰoʔmaal]
- detail »
to be blissful, happy; comfortable, well-to-do, easy, cozy; prosperous, healthy
-
សុខេធិត
- detail »