Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គគ្រើម ( គុ.គុនសព្ទ )
    ដែល​នៅ​គ្រើម​ៗ មិន​ល្អិត​ល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រើម ឬ គ្រើម​ៗ ផង) ។
  2. គគ្រេង ( ឧ.ឧទានសព្ទ )
    សូរ​សន្ធឹក​ដោយ​លោត​ទឹក, កញ្ជ្រោក​ទឹក​ដោយ​គ្នា​ច្រើន ឬ​សូរ​ឮ​ដោយ​រលក​ទឹក : រលក​គគ្រេង គឺ​រលក​ឮ​សូរ​គ្រេង​ៗ រឿយ​ៗ ។
  3. គគ្រេងគគ្រាំ ( ឧ.ឧទានសព្ទ ) or គគ្រាំ​គគ្រេង
    សូរ​សន្ធឹក​ដោយ​លោត​ទឹក​លេង ឬ សូរ​សន្ធឹក​រលក​ដែល​បោក​ខ្ទប់​ខ្លាំង ។
  4. គគ្រោក ( គុ.គុនសព្ទ )
    ដែល​នៅ​គ្រោត​ៗ មិន​រលីង​ល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រោត ផង) ។
  5. គឃរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​អាការ​ខ្ទរ, គឃ្លើន​ឥត​កោត​ញញើត : ដើរ​គឃរ គឺ​ដើរ​គឃ្លើន​ឥត​កោត​ញញើត, អួត​គឃរ គឺ​អួត​ក្អេងក្អាង​ឥត​កោត​ញញើត, ឫក​គឃរ គឺ​ឫក​គឃ្លើន, សំដី​គឃរ គឺ​សំដី​ក្អេងក្អាង​ ឥត​កោត​ញញើត ឥត​ក្រែង ។
  6. គឃារ ( គុ.គុនសព្ទ )
    ដែល​ស្លុយ, ស្រុង​ពេក : បង់​ក​សំពត់​គឃារ, ស្លៀក​សំពត់​គឃារ ។
  7. គឃឹក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃឹក​ៗ ច្រើន​ដង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃឹក​ៗ) ។
  8. គឃុល ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ស្រុង​ធ្លាក់​ចុះ, ឬ​សំពីងសំពោង, ឥត​របៀប​រៀប​រយ ឧ. ដណ្ដប់​សំពត់​ស្លុយ​ចុះ​គឃុល ។ ទឹក​ស្រក់​ចច្រោក មិន​ស្ងួត ជា​ពាក្យ​ចម្រើន​ឲ្យ​ពាក្យ​សើម ឧ. សើម​គឃុល ។
  9. គឃូស ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃូស​ៗ ច្រើន​ដង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃូស​ៗ ផង) ។
  10. គឃៀរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​បែក​ញើស​ហៀរ​ហូរ​សស្រាក់ : បែក​ញើស​គឃៀរ, ញើស​ហូរ​គឃៀរ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar