Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃ្ញើច ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ញាក់​ញោច, ខ្ញើច​ដោយ​រសើប ឬ ដោយ​ញញើត : រសើប​ឃ្ញើច, គាត់​ដើរ​ទៅ​ឃើញ​បន្លា​លោ​តែ​ឃ្ញើច; ដំណើរ​ឃ្ញើច​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្វើច​ៗ ផង) ។
  2. ឃ្នង ( ន.នាមសព្ទ )
    មេ​ទទឹង​គង​សង្កត់​ក្បាល​បង្គោល​ក្រោល, បង្គោល​របង : ឃ្នង​ក្រោល​ក្របី ។
  3. ឃ្នង ( គុ.គុនសព្ទ )
    ព្រហើន, ច្រឡើស​ខុស​ច្បាប់, ទ្រនង់ : មនុស្ស​ឃ្នង, ឃ្នើសឃ្នង ។ ន. ដំណើរ​ប្រព្រឹត្តិ​ល្មើស, ច្រឡើស​គង​លើ​ច្បាប់ : សេចក្ដី​ឃ្នង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្នើសឃ្នង ផង) ។
  4. ឃ្នាង ( ន.នាមសព្ទ )
    គ្រឿង​មាន​កាំ​ទទឹង​មួយ​ម្ខាង សម្រាប់​ដាក់​ក​មនុស្ស​ទោស : មនុស្ស​ជាប់​ឃ្នាង, នាយ​ភូ​ឃុំ​បាន​យក​ឃ្នាង​ទៅ​ដាក់​មនុស្ស​ទោស ។
  5. ឃ្នាប ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​គាប : ឃ្នាប​អំពៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គំនាប ផង) ។
  6. ឃ្នូស ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​គូស : កែង​ឈើ ឬ កែង​ស្ពាន់​ជា​ឃ្នូស​គូស​តម្រង់​ជ្រុង; បន្ទាត់​ជា​ឃ្នូស​គូស​ឲ្យ​មាន​ស្នាម​ជា​ខ្សែ​ត្រង់ ។ ព. ផ្ទ. គំនូស គឺ​ស្នាម​ដែល​កើត​ពី​គូស ។
  7. ឃ្នើស ( គុ.គុនសព្ទ )
    ដែល​ទើស, ទាក់, ទាស់ : ឃ្នើស​ចិត្ត ។
  8. ឃ្នើសឃ្នង ( គុ.គុនសព្ទ )
    ច្រឡើសបើស, ឈ្នះឈ្នាន, ព្រហើន, ឈ្លានពាន, ទ្រើស​ឃ្នង : មនុស្ស​ឃ្នើសឃ្នង, សំដី​ឃ្នើសឃ្នង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្នង ២ គុ. , ទ្រើស​ឃ្នង ផង) ។
  9. ឃ្មង់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ។
  10. ឃ្មត់ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ​សំបក​ក្រអូប​សម្រាប់​ធ្វើ​ធូប : សំបក​ឃ្មត់, ធូប​ឃ្មត់ ។

<< Prev   1   2   3   4   5   6   ... 9   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar