Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចង្កៀស
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ឆ្កៀស : ចង្កៀសអំបុក, ចង្កៀសចន្លុះ ។
-
ចង្កេះ
( ន.នាមសព្ទ )
ប៉ែករូបកាយនៅចុងឆ្អឹងជំនីរលើត្រគាក ។ ប៉ែកនៅពាក់កណ្ដាលវត្ថុខ្លះ ក៏ហៅ ចង្កេះ បាន : ចង្កេះត្បាល់, ចង្កេះភ្នំ ។
-
ចង្កោម
( ន.នាមសព្ទ )
សំណុំផ្កាឬផ្លែឈើដែលរួមទងគ្នា : ចង្កោមស្វាយ ។ វត្ថុអ្វីៗដែលគេដោតឬចងរួមគ្នា ក៏ហៅថា ចង្កោម ដែរ : ត្រីមួយចង្កោម, ពោតមួយចង្កោម ។
-
ចង្កំ
( ន.នាមសព្ទ )
វត្ថុមានរង្វង់មូលគេធ្វើដោយដែក, ដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬ ដោយប្រាក់... មានសណ្ឋានជាមៀនសម្រាប់ដាក់ស្រោបដងអ្វីៗ : ចង្កំដងកាំបិត, ចង្កំចុងដំបង ... ។
-
ចង្ក្រង់
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយស្ពាន់, លង្ហិន មានគ្រាប់អង្រួនឲ្យឮសូរ សម្រាប់ចងកគោ, ក្របី ជាដើម ។
-
ចង្ក្រង់ស្វា
( ន.នាមសព្ទ )
តិណជាតិមួយប្រភេទដើមតូចៗ ផ្លែមូលទ្រវែងច្រើនដុះនៅទីដីវាលចម្ការ ។
-
ចង្ក្រត់
( ន.នាមសព្ទ )
រនូតបន្ទើតដែលរើលើកចេញបានដោយងាយ : ចង្ក្រត់ទូក, ចង្រ្កត់រទេះ, ចង្រ្កត់គ្រែ ។
-
ចង្ក្រម
( ន.នាមសព្ទ ) [ចង់-ក្រំ] or ចង្ក្រមណ៍ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចង្រ្កម, ចង្រ្កមា, ចង្រ្កមណ; ចង្កម, ចង្កមន) ដំណើរដើរទៅដើរមក, ដំណើរទៅមកៗ គឺដំណើរទៅហើយដើរមកវិញយឺតៗ ច្រើនបកច្រើនសា : ព្រះមហាថេរដើរចង្រ្កម; ផ្លូវចង្ក្រម ។ ប្រើជា កិ. ក៏មាន : ព្រះមហាថេរកំពុងចង្ក្រម ។
-
ចង្ក្រាន
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជើងក្រាន ១ ន.) ។
-
ចង្គ្រក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនៅស្ងៀមតែក្នុងទី ១ ដូចគេចងនឹងដើរទៅណាមិនបាន : អង្គុយចង្គ្រក់, ឈរចង្គ្រក់ ។
<< Prev 1 2 3 4 5 6 ... 20 Next >>