Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆដាភា ( ន.នាមសព្ទ ) [ឆៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពន្លឺ​ព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាល​ច្រវាត់; ផ្លេកបន្ទោរ (ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
  2. ឆត ( ឧ.ឧទានសព្ទ ) or ឆតៗ
    សូរ​ឮ​ដោយ​គោ, ក្របី​ដក​ដង្ហើម​ខ្លាំង ដោយ​ងើយ​ផ្ងើយ​ច្រមុះ​ឡើង ដោយ​ហត់ ។
  3. ឆត្រ ( ន.នាមសព្ទ ) [ឆ័ត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឆត្ត) ប្រដាប់​មាន​ដង​ឆ្អឹង គន្លឹះ ពាស​សំពត់ បើក តម្លោះ​បិទ​បាន​ សម្រាប់​បើក​កាន់​បាំង​កម្ដៅ​ថ្ងៃ, បាំង​ភ្លៀង : បើក ឆត្រ, បាំង​ឆត្រ តម្លោះ​ឆត្រ ។
    - ថ្ងៃ​បាំង​ឆត្រ,
    - ខែ​បាំង​ឆត្រ គឺ​ពន្លឺ​មាន​កណ្តាប់​វង់​មូល​សណ្ឋាន​ដូច​ជា​មណ្ឌល​ឆត្រ ព័ទ្ធ​ជុំវិញ​ព្រះ​អាទិត្យ, ព្រះ​ ចន្រ្ទ ... ។
  4. ឆត្ររួត ( ន.នាមសព្ទ ) [ឆ័ត--]   ( បា.បាលី​ ( បាលីភាសា ) )
    (ឆត្តាតិច្ឆត្ត) ឆត្រ​មាន​រួត ។ ឈ្មោះ​ហរិត​ជាតិ​មួយ​ប្រភេទ មាន​ផ្កា​ជា​ថ្នាក់​ៗ​ស្រដៀង​នឹង​ឆត្រ​រួត : ដើម​ឆត្រ​រួត ផ្កា​ឆត្រ​រួត ។
  5. ឆទានសាលា ( ន.នាមសព្ទ ) [ឆៈទានៈសាល៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    សាលា, រោង ៦ កន្លែង សម្រាប់​ចែក​ទាន​ដល់​ពួក​ស្មូម; ខ្មែរ​យើង​ច្រើន​ហៅ​ត្រឡប់​បទ​ចុង​ជាដើម​ថា សាលា​ឆ​ទាន (សាល៉ា-ឆ-ទាន) ។ គួរ​ថា ឆទ្ទានសាលា ។
  6. ឆទ្ទន្ត ( ន.នាមសព្ទ ) [ឆ័ទ-ទ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឆ “៦” + ទន្ត “ភ្លុក” > ឆទ្ទន្ត) ឈ្មោះ​ដំរី​មួយ​ប្រភេទ​ក្នុង​រឿង​ជាតក : ដំរី​ឆទ្ទន្ត គឺ​ដំរី​មាន​ភ្លុក​ប្រកប​ដោយ​ពណ៌ ៦ ។ ឈ្មោះ​មហា​ស្រះ​មួយ​ក្នុង​ពួក​មហា​ស្រះ​ទាំង​ប្រាំ ៧ នៅ​ដំបន់​ភ្នំ​ហិមពាន្ត : ស្រះ​ឆទ្ទន្ត​មាន​ភ្នំ​ហិមពាន្ត ជា​ប្រភព ។
  7. ឆន្ទ ( ន.នាមសព្ទ ) [ឆ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ដំណើរ​កាព្យ​មាន​កំណត់​ដោយ​អក្សរ​ដែល​ត្រូវ​រៀបរៀង ... ។
  8. ឆន្ទវុត្តិប្បទីប ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​គម្ពីរ ១ សំដែង​អំពី​បែប​បទ​កាព្យ​ខាង​បាលី​ភាសា ។
  9. ឆន្ទសាស្រ្ត ( ន.នាមសព្ទ ) [ឆ័ន-ទៈ សាស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឆន្ទសត្ថ) ឈ្មោះ​គម្ពីរ​សំដែង​អំពី​ដំណើរ​បែប​បទ​កាព្យ​ខាង​ភាសា​សំស្រ្កឹត : សាវិត្តិសាស្រ្ត​ជា​ប្រមុខ នៃ​ឆន្ទសាស្រ្ត​ទាំងពួង​ ។
  10. ឆន្ទា ( ន.នាមសព្ទ ) [ឆ័ន-ទា ]
    ពាក្យ​សម្រាប់​ហៅ​ស្រ្តី​ដែល​មាន​សេចក្តី​ប្រាថ្នា​ធំ​រវះរវាម​ទៅ​រក​កាមគុណ ជា​អ្នក​រហើររហាយ​រាយមាយ​ឡេះឡោះ : ស្រី​ឆន្ទា; (ព. ទ្រ.) ៈ មេឆន្ទា, មេចោរឆន្ទា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆន្ទៈ ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar