Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆាតករោគ
( ន.នាមសព្ទ ) [ឆាតៈកៈរោគ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្សាតករោគ) រោគដែលកើតបណ្តាលអំពីអត់ឃ្លាន ។
-
ឆាតកាល
( ន.នាមសព្ទ ) [ឆាតៈកាល] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្សាត-កាល) កាលសម័យដែលឃ្លាន, សម័យដែលអត់ឃ្លាន : ប្រទះលើឆាតកាល ។
-
ឆាតកទុក្ខ
( ន.នាមសព្ទ ) [ឆាតៈកៈទុក] ( បា.បាលី ( បាលីភាសា ) )
ទុក្ខកើតអំពីឃ្លាន, អំពីអត់ឃ្លាន ។
-
ឆាន់
( កិ.កិរិយាសព្ទ )
បរិភោគ, ស៊ី : និមន្តលោកឆាន់, ឆាន់ចង្ហាន់ (ស. ស.) ។
-
ឆាន់
( បុ. ស.បុរិសសព្ទនាម ) ( ស.សៀម ( ភាសាសៀម ) )
(ឆ័ន) ពាក្យសម្រាប់ព្រះថេរៈ និយាយចេញឈ្មោះខ្លួនថា ខ្ញុំ ទៅរកភិក្ខុខ្ចីវស្សា ឬសាមណេរ (ប្រើដោយទម្លាប់) ។
-
ឆាប
( កិ.កិរិយាសព្ទ )
ហើរហក់ចុះទាប ដើម្បីនឹងចាប់អ្វីៗ : ខ្លែងឆាបកូនមាន់ ។ រូសអ្វីៗ ដោយដែកឆាប : ឆាបរណារ ។ លូករាលទៅឆេះ : អណ្តាតភ្លើងឆាបសយាបផ្ទះ ។ ន. ព. ប្រ.
- ទៅមួយឆាប គឺទៅមួយសំទុះ, មួយទ្រួស, មួយភ្លែត ។
-
ឆាប
( ន.នាមសព្ទ ) ( ចិ.ចិន (ភាសាចិន) )
គ្រឿងភ្លេងមួយប្រភេទ សម្រាប់ចាប់ទង្គិចទទួលចង្វាក់ភ្លេង ឬចង្វាក់ច្រៀង ។
-
ឆាប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលប្រញាប់, រួសរាន់, វៃៗ : ដើរឆាប់, ទៅឆាប់ៗ ។ ពាក្យផ្ទុយ យឺត, យូរ ។
-
ឆាយ
( កិ.កិរិយាសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទាត់កកាយឲ្យរាយ, ឲ្យរាប, ឲ្យស្មើ : ឆាយដី, ឆាយសំរាម ។
-
ឆាយ
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឆាយា “ស្រមោល, ម្លប់; រូប; លំអ...”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ឆើត, ឆោម ឲ្យមានសេចក្តីប្លែកជាងប្រក្រតី :
- ឆើតឆាយ គឺល្អប្រពៃ, ថ្លៃថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆើត ផង) ។
- ឆោមឆាយ គឺមានរូបស្រៀវស្រស់, ល្អប្រពៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆោម ផង) ។
<< Prev 1 2 3 4 5 6 ... 20 Next >>