Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដី​ស្អិត ( ន.នាមសព្ទ ) or ដី​ឥដ្ឋ
    ដី​ដែល​ស្អិត​ល្មួត​បៀម​ទឹក​ឬ​ដី​ដែល​ម៉ដ្ឋ​ទន់​ល្មួត សម្រាប់​ធ្វើ​ក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿង​ជាដើម ។
  2. ដឹក ( កិ.កិរិយាសព្ទ )
    នាំ​យក​ទៅ​មក​ដោយ​គ្រឿង​ផ្ទុក​មាន​រទេះ ទូក ជាដើម : ដឹក​ឈើ, ដឹក​ឧស, ដឹក​ស្រូវ ។ នាំ​បណ្ដើរ​ដោយ​កាន់​ខ្សែ : ដឹក​គោ, ដឹក​សេះ ។ កាន់​ខ្សែ​ទាញ​អូស​ទាំង ២ ខាង :
    - ដឹក​គន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គន) ។ គូស​អូស​ឲ្យ​ដិត​ជា​ស្នាម​គំនូស :
    - ដឹក​បន្ទាត់ ។
  3. ដឹក ( ន.នាមសព្ទ )
    ចំនួន, ទម្ងន់ ដែល​ល្មម​ដឹក​នាំ​យក​ទៅ​មក​បាន : ស្រូវ ១ ដឹក, ពោត ២ ដឹក ។
  4. ដឹកដឿ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដាក់ដឿ) ។
  5. ដឹកដៀវ ( កិ.កិរិយាសព្ទ )
    ទឹម​គោ​ឬ​ក្របី, សេះ តែ​មួយ ហើយ​ដឹក​នាំ​គ្រឿង​ផ្ទុក​ទៅ​មក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដៀវ ផង) ។
  6. ដឹកនាំ ( កិ.កិរិយាសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដឹក និង នាំ) ។ ណែនាំ : បណ្ឌិត​តែង​ដឹក​នាំ​អ្នក​ដទៃ​ទៅ​កាន់​សេចក្ដី​ចម្រើន ។
  7. ដឹង ( កិ.កិរិយាសព្ទ )
    បាន​ដំណឹង, ចូល​ចិត្ត​ជាក់, ជ្រាប​ច្បាស់​ក្នុង​ចិត្ត, យល់​ជាក់ : ដឹង​ការណ៍​ពិត ។
  8. ដឹង ( ន.នាមសព្ទ )
    ប្រដាប់ គ្រឿង​ប្រើប្រាស់​ធ្វើ​ដោយ​ដែក មាន​ដង មាន​ផ្លែ​សម្រាប់​ក្របែល, ពុះ, ច, ចាំង​ឈើ; ដឹង​មាន ៣ ប្រភេទ​គឺ ដឹក​ភ្លុក ឬ ដឹង​ស្លាប, ដឹង​ជង, ដឹង​ជ្វា ។
  9. ដឹង​ក្ដី ( កិ.កិរិយាសព្ទ )
    ដឹង​សេចក្ដី, ដឹង​ការណ៍​ខុស​ត្រូវ ។ ច្រើន​ប្រើ​ជា គុ. ដែល​បាន​ដឹង​ការណ៍​ខុស​ត្រូវ​ក្រែល​ហើយ : ក្មេង​តូច​ពុំ​ទាន់​ដឹង​ក្ដី; រឿង​ហ្នឹង​កើត​មាន​យូរ​ឆ្នាំ​ហើយ​តាំង​ពី​ខ្ញុំ​ទើប​ដឹង​ក្ដី​ឯណោះ ។
  10. ដឹប
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុប ឬ ដឹប កិ. ឬ កិ. វិ.) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar