Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភាតុ​បុត្ត ( ន.នាមសព្ទ ) [--បុត] or ភាតុបុត្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--បុត្ត; ភ្រាត្ឫ + បុត្រ) កូន​ប្រុស​របស់​បង​ប្រុស ឬ​របស់​ប្អូន​ប្រុស (ក្មួយ​ប្រុស); បើ​ក្មួយ​ស្រី​ជា ភាតុ​ធីតា ឬ ភាតុ​បុត្រី (រ. ស.) ។
  2. ភាន ( បុ. ស.បុរិសសព្ទនាម )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    គេហ៍; ពាក្យ​សម្រាប់​ប្ដី​ហៅ​ប្រពន្ធ ក្នុង​ទី​ចំពោះ​មុខ​ដោយ​ស្មោះ​ស្មើ ជា​សម្ដី​រាបសា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​បុរាណ​សម័យ : ម្នាល​ភាន, ភាន​អើយ​បាយ​ឆ្អិន​ហើយ​ឬ​នៅ ?; សម្រាប់​ប្រពន្ធ​ហៅ​ប្ដី​ក៏​បាន ។
  3. ភានុ or ភានុមា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាណុ និង ភាណុមា) ។
  4. ភាន់ ( កិ.កិរិយាសព្ទ ) or ភ័ន្ត   ( បា.បាលី​ ( បាលីភាសា ) )
    (ភន្ត “ភ្ញាក់, ភ្ញាក់​ផ្អើល; ច្រឡំ, ស្រឡាំងកាំង, មិងមាំង”) ជ្រួស, ច្រឡំ, ទាស់​ខុស​ផ្លូវ​ខុស​ទំនង (ភ័ន្ត មិន​សូវ​ប្រើ ច្រើន​ប្រើ​តែ ភាន់ មក​យូរ​ហើយ) : ភាន់​គំនិត, ភាន់​ស្មារតី, ភាន់​ដំណើរ, ភាន់​ផ្លូវ ។
    - ភាន់​ច្រឡំ ច្រឡំ​ដោយ​ភាន់ ។
    - ភាន់​ប្រែ កើត​ចលាចល​ភ្ញាក់​ផ្អើល​ដោយ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ឯង ដរាប​ដល់​ប្រែ​កិច្ច​រាជការ​ផែន​ដី, ប្រែ​ផែន​ដី ឬ​ខូច​ទឹក​ដី​ព្រោះ​ភាន់​គំនិត : ស្រុក​កើត​ភាន់​ប្រែ ។
    - ភាន់​ភាំង ភាំង, ស្រឡាំងកាំង ព្រោះ​ភាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភប់ ផង) ។
  5. ភាព ( ន.នាមសព្ទ ) [ភាប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភាវ) ភាវៈ; បែប, បែប​បទ; លំនាំ, លំនាំ​សមសា, ឫកពា; ទម្រង់, សណ្ឋាន, ទ្រង់ទ្រាយ; ភេទ : ភាព​ល្អ, ភាព​អាក្រក់, ភាព​សមរម្យ, ភាព​ព្រហើន, ភាព​ត្រឹមត្រូវ; ភាព​ធាត់, ភាព​ស្គម, ភាព​បុរស, ភាព​ស្ត្រី ។ល។
    - បែប​ភាព បែប​បទ; គម្រូ, សំណាក ។
    - បុរិស​ភាព ភេទ​ប្រុស ។
    - ស្ត្រី​ភាព ឬ - ឥត្ថី​ភាព ភេទ​ស្រី ។ល។
  6. ភាពយន្ត ( ន.នាមសព្ទ ) [ភាប-យន់ ]
    រូប​ថត​ផ្តិត​ភ្ជាប់​នឹង​ហ៊្វ‌ិល្ម​សម្រាប់​បញ្ចាំង​ឆ្លុះ​ស្រមោល​ឲ្យ​ឃើញ​ជា​រូប​ផ្សេង​ៗ តាម​ដំណើរ​ទំនង​ដែល​បាន​ថត​មក : ទៅ​មើល​ភាពយន្ត, ភាពយន្ត​នេះ​ល្អ​មើល​ណាស់ ។ ពាក្យ​សាមញ្ញ​ដែល​ធ្លាប់​ហៅ​មក​ថា កុន ដែល​ក្លាយ​ពី​ពាក្យ កល ស. អ. ថ. កុន ។
  7. ភាយ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ខ្ជោល​ឡើង; ដែល​សាយ​ក្លិន​ចេញ; ដែល​សាយ​ឡើង, ដែល​សាយ​រាយ​ចេញ : ទឹក​ភាយ; ធុំ​ក្លិន​ភាយ, ក្រអូប​ភាយ​ៗ ។
    - ដំណឹង​សាយ​ភាយ ដំណឹង​ដែល​សាយ​រាយ​ពេញ​ពាស ។ ភរ​ភាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភរ) ។
  8. ភារ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ភ័ស្តុ ថា :
    - ភ័ស្តុភារ វត្ថុ​ជា​អាករ, តង្វាយ, ជំនូន ។ ភ័ស្តុភារ​បណ្ណាការ អាករ​ជា​ជំនូន​ផ្សេង​ៗ​ដែល​គេ​ផ្ញើ​មក​ជូន​ឬ ដែល​គេ​យក​មក​ឲ្យ ។
  9. ភារកិច្ច ( ន.នាមសព្ទ ) [ភារៈកិច]
    កិច្ចការ​ធ្ងន់, កិច្ចការ​ដែល​ត្រូវ​ធ្វើ​យ៉ាង​ធ្ងន់ ឧ. ខ្ញុំ​មាន​ភារកិច្ច​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ ។
  10. ភារត ( ន.នាមសព្ទ ) [ភារៈតៈ ] or ភារតៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​រឿង​និទាន​មួយ មាន​សេចក្ដី​ពិស្ដារ​វែង​ឆ្ងាយ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​ព្រេង​នាយ ទាក់ទង​ដោយ​ពូជ​វង្ស​មហា​ក្សត្រ​ទ្រង់​ព្រះ​នាម​ភារតៈ; ខ្មែរ​ក្នុង​សម័យ​បុរាណ រាប់​អាន​គោរព​ថា​ជា​រឿង​ស័ក្តិសិទ្ធិ (ហៅ​ថា មហា​ភារតៈ ក៏​បាន) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar