Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លាយល័ក្ត ( ន.នាមសព្ទ ) or លាយល័ខ
    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​នាង​នួន សំបក​ក្រៅ​មាន​ក្រមរ សំបក​ខាង​ក្នុង​សាច់​ក្រហម បើ​ស្ទោះ​យក​មក​ត្រាំ​ទឹក ចេញ​ក្រហម​ដូច​គេ​ដាក់​ល័ក្ត ។
  2. លាយល័ខ
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាយ​ល័ក្ត>លាយ​ល័ក្ត ) ។
  3. លាយសាំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    (ឬ គុ.) ដែល​លាយ​ចម្រុះ​គ្នា​សាំ​ដដែល​ៗ : ដាក់​លាយ​សាំ; របស់​លាយ​សាំ ។
  4. លាយឡំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​លាយ​បន្លំ​គ្នា ឬ​លាយ​ច្រឡូក​ច្រឡំ​គ្នា : ដាក់​លាយ​ឡំ, អង្គុយ​លាយ​ឡំ​គ្នា; របស់​លាយ​ឡំ ។
  5. លាវ ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (អ. ថ. ល៉ាវ) ជាតិ​មនុស្ស​ក្នុង​ដែន​មួយ​ក្នុង​ភាគ​ផែន​ដី​ឥណ្ឌូ​ចិន, ហៅ​តាម​គោត្រ​កូល​ក្នុង​សម័យ​ពី​ដើម​មាន​ច្រើន​ពួក​គឺ លាវ​កាវ, លាវ​ភុង​ដាំ, លាវ​ភុង​ខាវ, ងៀវ, ខឺន, ញួន, ភួន, លឺ, ល៉ែម, ល៉ៈវ៉ៈ, ល៉ៈវ៉ា ឬ លួៈ, ថៃ, ភូ​ថៃ, ថូ, យ៉, យ៉ូយ, កល៉ឺង ជាដើម; ហៅ​ដោយ​រួប​រួម​ថា លាវ​ៗ ដូច​គ្នា: ជាតិ​លាវ, ប្រទេស​លាវ ។
  6. លាវក ( ន.នាមសព្ទ ) [--វៈកៈ ឬ --វក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ច្រូត, អ្នក​ច្រូត​កាត់ (បើ​ស្ត្រី​ជា លាវិកា) ។
  7. លាវិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាវក) ។
  8. លាវ័ណ្យ ( ន.នាមសព្ទ ) [--វ័ន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លាវណ្យ) រស​ប្រៃ; លម្អ, សម្អ​គួរ​ឲ្យ​ស្រឡាញ់; មនុស្ស​ដែល​គួរ​គេ​ស្រឡាញ់ (ស្ត្រី លាវណ្យា) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) លាវ័ណ្យ​លាវណ្យា បណើ្តរ​គ្នា​ទាំង​ពីរ​ប្រាណ ប្រកប​ដោយ​សុខ​សាន្ត ស្រាប់​តែ​បាន​ជួប​ពួក​ចោរ ។
  9. លាស ( គុ.គុនសព្ទ )
    ដែល​មាន​ចម្ងាយ​រយាល, រង្វើល, ស្រយាល; កន្ធែក ឃ្លាត​ពី​គ្នា : អំពៅ​ថ្នាំង​លាស, គោ​ស្នែង​លាស ។
  10. លាសក ( ន.នាមសព្ទ ) [--សៈកៈ ឬ --សក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ចាក់​ក្បាច់​កែក្រាយ, អ្នក​រាំ, ល្ខោន (បើ​ស្ត្រី​ជា លាសិកា “ស្រី​ល្ខោន, ស្រី​របាំ”) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) :
    - លាសក​លាសិកា មក​មូល​គ្នា​លេង​សស្រាំ សុទ្ធ​តែ​អ្នក​របាំ ថ្ងៃ​ចូល​ឆ្នាំ​រាំ​កំសាន្ត ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar