webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឥណ្ឌុស
    (មើល​ក្នុង​ពាក្យ សិន្ធុ) ។
  2. ឥណ្ឌូ ( ន.នាមសព្ទ )
    មនុស្ស​អ្នក​ប្រទេស​ឥណ្ឌា (ហិណ្ឌូ) : ពួក​ឥណ្ឌូ  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិណ្ឌូ>ហិណ្ឌូ, ឥណ្ឌា  និង សិន្ធុ  ផង) ។
  3. ឥណ្ឌូចិន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥណ្ឌូស៊ីន) ។
  4. ឥណ្ឌូស៊ីន ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (អ័ងដូស្ហ៊‌ីន៉ឺៈ Indochine) ឈ្មោះ​ភូមិ​ប្រទេស​មួយ​ប៉ែក​ធំ​ក្នុង​ទ្វីប​អាស៊ី​នៅ​ត្រង់​ចន្លោះ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន : ប្រទេស​ឥណ្ឌូស៊ីន, សម័យ​ពី​មុន មាន ៨ អន្លើ​គឺ ប្រទេស​ភូមា, ម៉ាលក្កា, សៀម, ខ្មែរ, កូស័ងស៊ីន, អណ្ណាម, តុងក័ង, លាវ ។ បើ​តាម​កំណើត​ពាក្យ​នេះ​គួរ​ប្រើ​ជា ឥណ្ឌូចិន, ប៉ុន្តែ​ខ្មែរ​ធ្លាប់​ប្រើ​ជា ឥណ្ឌូ​ស៊ីន  ថ្នឹក​មក​យូរ​ហើយ ។ សម័យ​ត​មក កូស័ងស៊ីន​ប្រែ​ឈ្មោះ​ជា វៀតណាម​ខាង​ត្បូង, អណ្ណាម​ជា វៀតណាម​កណ្ដាល, តុងក័ង​ជា​វៀតណាម​ខាង​ជើង ។ ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ហៅ​ប្រទេស​ឥណ្ឌូស៊ីន​នេះ, ត្រង់​ប៉ែក​ខាង​លិច​និង​ប៉ែក​កណ្តាល, ថា សុវណ្ណ​ភូមិ  “ផែន​ដី​មាស, ប្រទេស​មាស” ឬ “ជ្រោយ​មាស” : ក្នុង​សតវត្សរ៍​ទី ៣ នៃ​ពុទ្ធ​សករាជ, ព្រះ​អរហន្ត​ពីរ​អង្គ​គឺ​សោណត្ថេរ  និង ឧត្ដរត្ថេរ បាន​មក​ប្រកាស​ពុទ្ធ​សាសនា​នៅ​សុវណ្ណ​ភូមិ តាម​ព្រះ​រាជ​និមន្ត​នៃ​ព្រះ​បាទ​ធម្មាសោក និង​ថេរ​បញ្ជា​នៃ​ព្រះ​មហា​មោគ្គល្លី​បុត្តតិស្សត្ថេរ  (មាន​សេចក្ដី​ពិស្តារ​នៅ​ក្នុង​ពុទ្ធ​សាសនប្បវត្តិ) ។
  5. ឥណ្ឌៀ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥណ្ឌា) ។
  6. ឥត ( និ.និបាតសព្ទ )
    មិន. ពុំ, អត់ : ឥត​ដឹង, ឥត​បាន​ឮ, ឥត​ដើម​ទុន ។ កុំ​ប្រើ​ពាក្យ​បដិសេធ ឥត, មិន, ពុំ, អត់  នេះ​ជា ឥត-- ក៏​ទេ, មិន-- ក៏​ទេ ដូច្នេះ​ឡើង, ដូច​ជា ខ្ញុំ​ឥត​ដែល​បាន​ឃើញ​របស់​នោះ សូម្បី​តែ​ម្តង​ក៏​ទេ (ប្រើ​យ៉ាង​នេះ​ខុស​ទាំង​ស្រុង ព្រោះ ក៏​ទេ  ជា​ពាក្យ​បដិសេធ​ដែរ); បើ​ប្រើ​ជា ឥត--ទេ --ក៏​ទេ​សោះ ដូច្នេះ​បាន, ដូច​ជា ខ្ញុំ​ឥត​ដែល​បាន​ឃើញ​របស់​នោះ​ទេ សូម្បី​តែ​ម្តង​ក៏​ទេ​សោះ ។ ពាក្យ​បដិសេធ ក៏​ទេ សម្រាប់​ប្រើ​តែ​ជាមួយ​នឹង​ពាក្យ នឹង  គឺ នឹង--ក៏​ទេ, ត្រូវ​ប្រើ​ជា : ខ្ញុំ​នឹង​ដែល​បាន​ឃើញ​របស់​នោះ សូម្បី​តែ​ម្តង​ក៏​ទេ ។ គុ. ដែល​មិន​មាន : មនុស្ស​ឥត​គួរ​ឥត​សម, បុគ្គល​ឥត​ភ័ព្វ
    - ឥត​កំណើត ដែល​ធ្វើ​អ្វី​ពុំ​កើត; ដែល​គ្មាន​សេចក្ដី​ចម្រើន : មនុស្ស​ឥត​កំណើត
    - ឥត​បី ពុំ​មាន​អ្វី : ល្អ​ឥត​បី​ប្រៀប  (ប្រើ​ជា ឥត​បី​បើ  ក៏​បាន​ខ្លះ) ។
    - ឥត​បើ អត់​បើ, ពុំ​មាន​អ្វី : ឥត​បើ​មាន​ហេតុ​ទាស់​ខុស​អ្វី​ទេ; ឥត​បើ​អ្វី​ទេ ។ ពុំ​សម​បើ, ពុំ​គួរ​បើ, មិន​សម​បី​បើ; អត់​បើ​អត់ : ឥត​បើ​នាំ​ឲ្យ​រវល់; ឥត​បើ​យក​ខ្លួន​ទៅ​ឲ្យ​គេ​ប្រើ​លេង​ទទេ​ដូច្នេះ​សោះ !
    - ឥត​បើ​គិត ដែល​មាន​គំនិត​ខ្លី​ៗ​ឬ​ឥត​គំនិត : មនុស្ស​ឥត​បើ​គិត
    - ឥត​សព្ទ​ឥត​សារ ដែល​ចេះ​តែ​ថា​ទៅ​ៗ​តាម​តែ​រួច​ពី​មាត់, ដែល​យក​ជា​ការ​ពិត​ពុំ​បាន (ប្រើ​ចំពោះ​តែ​វាចា) : សម្ដី​ឥត​សព្ទ​ឥត​សារ
    - ឥត​អង្គឺ​មាន (មើល​ក្នុង​ពាក្យ អង្គឺ) ។
    - ឥត​អាក់ មិន​ដែល​រអាក់រអួល, មិន​ដែល​អាក់​ខាន : ទៅ​មក​ឥត​អាក់, ធ្វើ​ការ​ឥត​អាក់
    - ឥត​អំពើ ដែល​ឥត​ធ្វើ​ការ​អ្វី : ដើរ​លេង​ឥត​អំពើ
    - ឥត​ប្រយោជន៍ : ខំ​ប្រឹង​ឥត​អំពើ, ធ្វើ​ការ​ឥត​អំពើ ។ល។
  7. ឥត--
    (មើល​ក្នុង​ពាក្យ ឥត) ។
  8. ឥតិវុត្តក ( ន.នាមសព្ទ ) [--វុត-តៈកៈ ឬ--វុត-ដក់]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​គម្ពីរ​សុត្តន្ត​បិដក​មួយ​ផ្នែក​ក្នុង​ពួក​ខុទ្ទក​និយាយ : គម្ពីរ​ឥតិ​វុត្តក  (ព. ពុ.) ។
  9. ឥតិហាស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​គម្ពីរ​ព្រាហ្មណ៍​និយាយ​អំពី​ពង្សាវតារ​ពី​ព្រេង​នាយ​មាន​រឿង​មហា​ភារត​យុទ្ធ​ជាដើម : គម្ពីរ​ឥតិហាស ។
  10. ឥត្ថាគារ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ល្វែង​ឬ​បន្ទប់​សម្រាប់​ព្រះ​អគ្គ​មហេសី​ឬ​សម្រាប់​ភរិយា​នៃ​ឥស្សរ​ជន, ផ្ទះ​ឬ​ទី​ដែល​មាន​សុទ្ធ​តែ​ស្ត្រី​ស្នំ; ទី​ខាង​ក្នុង​ព្រះ​រាជ​វាំង។ វេវ. អន្តេ​បុរៈ ។

<< Prev   1   2   3   4   5   6   ... 8   Next >>