webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឥន្រ្ទី ( ន.នាមសព្ទ ) [អិន-ទ្រី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឰន្រ្ទិ អ. ថ. អែន-ទ្រី “ក្អែក”) ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​រអាត ប៉ុន្តែ​មាឌ​ធំ​សម្បើម; ជា​ពួក​បក្សី​មំសភ័ក្ខ; មាន​និយាយ​ក្នុង​រឿង​បុរាណ​ថា​ច្រើន​មាន​នៅ​ទី​ប្រជុំ​ភ្នំ​ហិមពាន្ត (ហិមាល័យ) ។ ពួក​អ្នក​វិទ្យា​សាស្រ្ត​សម័យ​បច្ចុប្បន្ន​ច្រើន​ហៅ​បក្សី​មួយ​ប្រភេទ​ដែល​ភាសា​បារាំងសែស​ហៅ អែគ្លើ : (Aigle) ថា សត្វ​ឥន្រ្ទី ។ ពាក្យ​នេះ​ខ្មែរ​សម័យ​បុរាណ​សរសេរ​ជា ឥន្រ្ទីយ ក៏​មាន; ប្រហែល​ជា​ប្រតិដ្ឋ​យក​សេចក្ដី​ថា “បក្សី​ធំ​សម្បើម” ឬ​ថា “បក្សី​មាន​អំណាច” ទេ​ដឹង (?) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥន្រ្ទិយ ផង ។
  2. ឥរា ( ន.នាមសព្ទ ) [អ៊ិរ៉ា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ទឹក; អាហារ; គ្រឿង​ផឹក; សុរា; សរស្វតី​ទេវី; ស្ត្រី​ឆើតឆាយ ។
    - ឥរា​ចរ ព្រិល, ភ្លៀង​ធ្លាក់​ព្រិល ។
    - ឥរា​វ័ត មេឃ, ពពក; សមុទ្រ ។
    - ឥរា​វតី ឈ្មោះ​នទី​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ។ល។
  3. ឥរិយា ( ន.នាមសព្ទ ) [អិរ៉ិយ៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឦយ៌ា) អាការ​កម្រើក; ការ​កម្រើក​អង្គាវយវៈ មាន​លើក​ដៃ​ជើង​ជាដើម, ការ​ផ្លាស់​ប្រែ​លំនាំ​មាន​ងាក​បែរ​ជាដើម; ឫក, ឫកពា, កិរិយា, លំនាំ​ឫកពា : សម្តែង​ឥរិយា​ប្លែក បញ្ចេញ​ឫក​ប្លែក
    - មាន​ឥរិយា​សមរម្យ មាន​ឫកពា​សមរម្យ ។
  4. ឥរិយាបថ ( ន.នាមសព្ទ ) [អិរ៉ិយ៉ាបត់]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឦយ៌ាបថ) ផ្លូវ​ឬ​គន្លង​នៃ​ឥរិយា គឺ​ការ​ដើរ, ឈរ, អង្គុយ, ដេក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥរិយា ផង) ។
    - សម្រេច​ឥរិយាបថ ប្រើ​ឥរិយាបថ ។
    - សម្រេច​ឥរិយាបថ​ដេក សម្រេច​ការ​ដេក (ដេក) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អិរ៉ិយ៉ាប៉ៈថៈ, ដូច​ជា ឥរិយាបថចារ ការ​សម្រេច​ឬ​ប្រើ​ឥរិយាបថ។
    - ឥរិយាបថ​បរិវត្តន៍ ការ​ផ្លាស់​ឥរិយាបថ។
    - ឥរិយាបថ​បរិហារ ការ​រក្សា​ឥរិយាបថ គឺ​ការ​ចេះ​លៃ​ឥរិយាបថ​ទាំង​បួន ។
    - ឥរិយាបថ​រោគ រោគ​ដែល​កើត​ព្រោះ​ការ​ប្រើ​ឥរិយាបថ​ពុំ​ស្មើ មាន​អង្គុយ​ច្រើន​ពេក​ជាដើម (ហៅ វិសម​បរិហារ​ជា​ពាធ  ក៏​បាន) ។
    - ឥរិយាបថ​វិសម​ភាព ភាវៈ​មិន​ស្មើ​នៃ​ឥរិយាបថ គឺ​ការ​ប្រើ​ឥរិយាបថ​បួន​ពុំ​ស្មើ ។
    - ឥរិយាបថ​សម​ភាព ការ​ប្រើ​ឥរិយាបថ​បួន​ស្មើ​ល្អ ។
    - ឥរិយាបថ​សម្បត្តិ ការ​បរិបូណ៌​ដោយ​ឥរិយាបថ គឺ​ឥរិយាបថ​ទាំង​បួន​សមរម្យ​មិន​ឆ្គង ។
    - ឥរិយាបថ​សម្បន្ន (--សំ-ប័ន) អ្នក​ដែល​មាន​ឥរិយាបថ​ទាំង​បួន​សមរម្យ (បើ​ស្ត្រី​ជា ឥរិយាបថ​សម្បន្នា  អ. ថ. --ស័ម-បុ័ន-ន៉ា) ។ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យ​រក្សា​ឥរិយាបថ​ទាំង​បួន : ឥរិយាបថ​បួន គួរ​ជន​ប្រុង​ខ្លួន តាម​សុជីវ​ធម៌ ត្រឹម​ត្រូវ​ទៀងទាត់ បែប​បទ​បវរ នឹង​មាន​អំណរ មិន​នឹក​ស្តាយ​ក្រោយ ។
  5. ឥរិយាបថ--
    (មើល​ក្នុង​ពាក្យ ឥរិយាបថ) ។
  6. ឥរុវេទ [អ៊ិរុ--]
    មើល​ក្នុង​ពាក្យ ឫគ្វេទ និង វេទ ។
  7. ឥលូវ [អិល៉ូវ]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥឡូវ
  8. ឥស ( កិ.កិរិយាសព្ទ, អា. និ.អាយតនិបាត ) [អិស]   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    អស់ ។ ទាំងឥស  ទាំងអស់ ។
    - ឥស​កាល​ដ៏​លង់  អស់​កាល​យូរ (លើក​លែង​ប្រើ​យូរ​ហើយ, ឃើញ​នៅ​មាន​តែ​ក្នុង​សិលា​ចារឹក​និង​សាស្រ្តា​បុរាណ​ខ្លះ​បន្តិចបន្តួច) ។
  9. ឥសិ ( ន.នាមសព្ទ ) [អ៊ិសិ]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឫឞិ) ឥសី ឬ ឫសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសី)។
    - ឥសិ​គណៈ ពួក​ឥសី ។
    - ឥសិគិលិ “ភ្នំ​លេប​ឥសី” (សំ. ឫឞិគិរិ “ភ្នំឫសី”) ឈ្មោះ​ភ្នំ​មួយ​ក្នុង​ពួក​ភ្នំ​ក្រុង​រាជគ្រឹះ​ក្នុង​មគធ​រដ្ឋ គឺ​រដ្ឋ​ពិហារ​ជាប់​គ្នា​នឹង​ឧត្ដរ​ប្រទេស (ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃ​នេះ) មាន​និយាយ​តំណាល​ក្នុង​ឥសិគិលិ​សូត្រ ។
    - ឥសិគិលិ​សូត្រ (បា. --សុត្ត) ឈ្មោះ​សូត្រ​មួយ​ក្នុង​សុត្តន្ត​បិដក​និយាយ​អំពី​ព្រះ​បច្ចេក​ពុទ្ធ ៥០០ អង្គ​ដែល​នៅ​អាស្រ័យ​នា​ភ្នំ​ឥសិគិលិ (ក្នុង​កាល​ពី​ព្រេង​នាយ) ។
    - ឥសិបតនៈ ឬ - ឥសិបតន​មិគទាយ​វ័ន (--ប៉ៈតៈន៉ៈ ឬ --មិគៈទាយៈវាន់; សំ. ឫឞិបតន ឬ--ម្ឫគ--) ឈ្មោះ​ភូមិ​ប្រទេស​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប៉ែក​កណ្តាល ជា​ទី​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​សម្តែង​ធម្មចក្កប្បវត្តន​សូត្រ​ជា​បឋម​ទេសនា​របស់​ព្រះ​អង្គ (ទី​នោះ​សម័យ​បច្ចុប្បន្ន​នេះ​ហៅ សាន៌ាថ Sarnath នៅ​ជិត​ក្រុង​ពារាណសី) ។
    - ឥសិ​បព្វជ្ជា ឬ - ឥសិប្បព្វជ្ជា ការ​បួស​ជា​ឥសី, ផ្នូស​ឥសី ។
    - ឥសិប្បវេទិត ឬ - ឫសិ​ប្រវេទិត ធម៌​ឬ​ច្បាប់​ដែល​ឥសី (មាន​ព្រះ​ពុទ្ធ​ជាដើម) សម្តែង​ទុក​មក ។
    - ឥសិ​ភាសិត ធម៌​ឬ​ច្បាប់​ដែល​ឥសី​បាន​ថា​ទុក​មក (រាប់​ចូល​ក្នុង​ភាសិត ៤ យ៉ាង​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា) ។ល។
  10. ឥសិ--
    (មើល​ក្នុង​ពាក្យ ឥសិ) ។

<< Prev   1 ... 5   6   7   8   Next >>