webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឥស្សរិយ ( ន.នាមសព្ទ ) [អ៊ិស-សៈ រ៉ិយ៉ៈ] or ឥស្សរិយៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥស្សរិយ; ឰឝ្វយ៌) ភាវៈ​ជា​ធំ, ជា​ចម្បង; ដំណើរ​ជា​ធំ​លើសលែង; ភាព​ឬ​ភាវៈ​នៃ​អ្នក​ធំ, នៃ​អ្នក​ជា​ម្ចាស់​គេ : បាន​ឥស្សរិយៈ, ឡើង​ឥស្សរិយៈ ។
    - ឥស្សរិយ​យស (--យស់) អ្នក​មាន​យស​ខ្ពង់ខ្ពស់ ។
    - គ្រឿង​តម្កើង​យសៈ បាន​ទទួល​នូវ​គ្រឿង​ឥស្សរិយ​យស​អស្ស​ឫទ្ធិ​ក្រុង​កម្ពុជាធិបតី ។
    - ឥស្សរិយ​ស័ក្តិ ស័ក្តិ​ធំ​លើសលែង ។
    - ឥស្សរិយាភរណៈ ឬ - ឥស្សរិយាភរណ៍ គ្រឿង​ប្រដាប់​តម្កើង​យស​ឬ​គ្រឿង​ប្រដាប់​ជា​កិត្តិយស : ឥស្សរិយាភរណៈ​អស្ស​ឫទ្ធិ ។ល។
  2. ឥស្សរិយ- or ឥស្សរិយា--
    (មើល​ក្នុង​ពាក្យ ឥស្សរិយ) ។
  3. ឥស្សា ( ន.នាមសព្ទ ) [អ៊ិស-សា]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឦឞ៌្យា ឬ ឦឞ៌‌ា) សេចក្ដី​ច្រណែន; សេចក្ដី​ឈ្នានីស (ឫស្យា) : បែក​ចាក​មិត្រ​ព្រោះ​ឥស្សា (ម. ប្រ., ច្រ. ប្រ. ឫស្យា ជាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឥស្សា​ឫស្យា​ដូច​ជា​គ្នា និន្ទា​ឈ្នានីស​អ្នក​ដទៃ ជា​តួ​អកុសល​ពុំ​ប្រពៃ ជា​ធម៌​ព្រៃផ្សៃ​កុំ​សន្សំ ។ ផ្តល់​ផល​អាក្រក់​ឲ្យ​ញាតិ​មិត្រ បែក​គ្នា​ពិត​ៗ​ពិបាក​ផ្សំ ព្រោះ​យល់​ខុស​ជ្រុល​ភ័ន្ត​ច្រឡំ ពុំ​សម​មនុស្ស​កាន់​ឫស្យា​ឡើយ ។
  4. ឥឡា ( ប.បរិវារសព្ទ ) [អិ-- ឬ អី--]
    ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ឥឡូវ  ថា : ឥឡូវឥឡា  សម័យ​ថ្មី​ៗ​នេះ : ផ្តិល​សំរិទ្ធិ​នេះ​ជា​របស់​ចាស់​យូរ​អង្វែង​ហើយ មិន​មែន​របស់​ឥឡូវឥឡា​ទេ ។
  5. ឥឡូវ ( និ.និបាតសព្ទ ) [អិ-- ឬ អី--] or ឥឡូវ​នេះ
    សព្ទ​ប្រាប់​សេចក្ដី​ជា​បច្ចុប្បន្ន​កាល​ថា “កាល​នេះ, វេលា​នេះ” : ទៅ​ឥឡូវ  ទៅ​ក្នុង​វេលា​នេះ (បុ. សរ. ឥលូវ  ប៉ុន្តែ​លើកលែង​ប្រើ​យូរ​ហើយ) ។