Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កណ្ដួយ
( ន.នាមសព្ទ )
អវយវៈកំបាំងរបស់ស្ត្រី, គុយ្ហប្រទេសនៃស្ត្រី, យោនី (ព.អា.) ។ពាក្យរាបសាថា គុយ្ហប្រទេសស្ត្រី ។
-
កណ្ដៀង
( ន.នាមសព្ទ )
ឈ្មោះវារិជតិណជាតិមួយប្រភេទក្នុងពួកកន្ទាំងហែ មានផ្កាពណ៌ខៀវស្រស់ គេប្រើដើមនិងស្លឹកធ្វើជាបន្លែបាន ។ ឈ្មោះត្បូងមួយយ៉ាង មានពណ៌ដូចផ្កាកណ្ដៀង :
- ត្បូងកណ្ដៀង ។
-
កណ្ដៀត
( កិ.កិរិយាសព្ទ )
កៀកដាក់លើចង្កេះ : កណ្ដៀតក្អម, កណ្ដៀតកញ្ជើ ។ល។
-
កណ្ដៀតក្អម
( ន.នាមសព្ទ )
អវយវៈមនុស្សប៉ែកត្រង់ចង្កេះគឺត្រង់ប៉ែកដែលកណ្ដៀតអ្វីៗ មានក្អមជាដើម : ឈឺចុកត្រង់កណ្ដៀតក្អម ។
-
កណ្ដៀទៀ
( ន.នាមសព្ទ )
ឈ្មោះសត្វពួកមានដោះមួយប្រភេទមានរូប, សម្បុរ ប្រហែលនឹងកំប្រុក តែធំជាងកំប្រុកបន្តិច ហើយចេះហើរបានដូចឆ្មាបា : កណ្ដៀទៀកាត់ខ្សែបំពង់ត្នោតធ្លាក់អស់ ។
-
កណ្ដៀន
( គុ.គុនសព្ទ )
ណែនក្ដន់, តឹងពេញសាច់ : ធាត់កណ្ដៀន, សាច់កណ្ដៀន ។
-
កណ្ដៀរ
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយពួកក្នុងពួកកណ្ដាច់ចេះពូនដីឲ្យកើតជាដំបូកជាត្រោកបាន ។
-
កណ្ដៀវ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែកមានផ្លែខុប សម្រាប់ច្រូតស្រូវ, ច្រូតស្មៅជាដើម ។ ឆ្នាំដែលធ្វើស្រូវមិនបាន អ្នកស្រែតែងនិយាយថា : ឆ្នាំនេះ កណ្ដៀវសោយរាជ្យហើយ គឺកណ្ដៀវនៅស្រណុកគ្មានអ្វីនឹងច្រូត ។
-
កណ្ដៀខ្មូត
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ដើមថ្លោសៗ មានបន្លា ស្លឹកធំៗ មានដៃដូចត្រឡាច, ល្ពៅ, ស្លឹកខ្ចីប្រើជាអន្លក់ ឬ របោយបាន; ច្រើនដុះលើ ដំបូក ឬ មាត់បឹង ។ អ្នកស្រុកខ្លះហៅ បង្ហៀរខ្មូត ។
-
កណ្ដេង
( ន.នាមសព្ទ )
ឈ្មោះភមរជាតិមួយប្រភេទពួកម្រោម មានមេធំជាងម្រោមបន្តិច, មិនចេះទិច, ត្រឹបយកដមនិងលំអងផ្កាដូចម្រោម ធើ្វសំបុកនៅក្នុងរន្ធដំបូក មានជ័រពណ៌សឬលឿង រឹងដូចជ័រចុង ហៅថា ជ័រកណ្តេង (មានដោយស្រុក) ។
<< Prev 1 ... 15 16 17 18 19 20 Next >>