Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កខឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
[ក៏ខឹក ]
ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) សើចកខឹក ។
-
កខុប
( ន.នាមសព្ទ )
[ក៏ខុប ]
ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក ។
-
កខ្វក់
( គុ.គុនសព្ទ )
[ក៏ខ្វក់ ]
ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក ។
-
កខ្វិក
( ប.បរិវារសព្ទ )
[ក៏ខ្វិក ]
សម្រាប់និយាយផ្សំជាមួយនឹងពាក្យកខ្វក់ : កខ្វិកកខ្វក់ ។
-
កខ្វេសកខ្វាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ក៏ខ្វេសក៏ខ្វាស ]
ដែលមានដំណើរខ្វេសខ្វាសរឿយៗ : វារកខ្វេសកខ្វាស ។
-
កង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលឮស៊ានរំពង, អឺងកង : ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង ។
-
កង
( កិ.កិរិយាសព្ទ )
ចាប់ត្រកង; ធ្វើឲ្យមូលជាវង់ : កងចំបើងមួយកង, គោកងកន្ទុយ ។
-
កង
( ន.នាមសព្ទ )
ពួក, ក្រុម, សង្កាត់, ចង្កោម : កងទ័ព, កងឃុំ, កងខេត្ត, កងធម៌ ។
-
កង
( ន.នាមសព្ទ )
ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក : កងដៃ, កងជើង, កងក្រវិល ។ អ្វីៗ ដែលមានចំនួនល្មមត្រកង, ល្មមក្រសោបបាន : ឧសមួយកង, ស្មៅមួយកង ។
-
កងកន់
( ន.នាមសព្ទ )
គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ ឬស្ពាន់ មានរង្វង់មួលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃ ឬកជើង ឧ.ស្ត្រីល្ខោនហ្លួងពាក់សង្វារកងកន់
<< Prev 1 2 3 4 5 6 ... 20 Next >>