Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ចែ
( ន.នាមសព្ទ )
នាមសត្វស្លាបតូចមួយប្រភេទ ពួកកំពោងច្រើនចូលចិត្តស៊ីគមដូង, គមត្នោត តែស៊ីហើយ ដើមដូងត្នោតនោះតែងវិនាស ។
-
កញ្ចែ
( ន.នាមសព្ទ )
គ្រឿងផ្លុំមួយយ៉ាងមានខ្សែសម្រាប់ទាញឲ្យឮ ប្រើជាគ្រឿងប្រដាប់ កប៉ាល់ : កញ្ចែកប៉ាល់ ។ មួយយ៉ាងទៀតមានសណ្ឋានប្រហែល នឹងអណ្តាតប៉ីដែលប៉ូលិសយាមផ្លុំ ។
-
កញ្ចោង
( ន.នាមសព្ទ )
កូបដំរីដ៏វិសេសមានមុខបួន ដែលធ្វើវិចិត្រផ្សេងៗ សម្រាប់ជាទីនាំងម្ចាស់ផែនដី ។
-
កញ្ចោត
( គុ.គុនសព្ទ )
ដែលខ្ចកដោយមានជើងចោតម្ខាងឬទាំងពីរខាង ហើយដើរខ្ចោតៗ ជាន់ដីដោយចុងជើង កែងជើងផុតពីដី : មនុស្សកញ្ចោត (ព. ទ្រ.) ។
-
កញ្ចោប
( ន.នាមសព្ទ )
របស់ដែលគេខ្ចោប, គេវេច : អង្ករមួយកញ្ចោប ។
-
កញ្ច្រង់
( ន.នាមសព្ទ )
សំដីរូបមេមត់ ហៅគោ ។
-
កញ្ច្រឹក
( គុ.គុនសព្ទ )
ដែលមានមាត្រតូចទាប : រាងទាបកញ្ច្រឹក, តូចកញ្ច្រឹក ។
-
កញ្ច្រឺប
( គុ.គុនសព្ទ )
ដែលបះឡើងខ្នឹបទៅលើ : ស្លឹកត្រចៀកកញ្ច្រឺប, ស្មាកញ្ច្រឺប ។
-
កញ្ច្រែង
( ន.នាមសព្ទ )
ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើ តែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសំរាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ ។
-
កញ្ឆក់
( កិ.កិរិយាសព្ទ )
ចាប់យកដោយប្រញាប់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>