Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខែង
( គុ.គុនសព្ទ )
or ខែងរ៉ែង
ដែលក្លៀវក្លា, អង់អាច, ហ៊ឺហា : ធ្វើឫកខែង, ឫកពាគេខែងរ៉ែងណាស់ ។
-
ខែត្រ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខេត្ត) បើសរសេរឲ្យត្រូវ គួរសរសេរ ខេត្ត តាមរូបដើមក៏បាន ។
-
ខែល
( ន.នាមសព្ទ )
គ្រឿងបិទបាំងការពារ អាវុធមានសណ្ឋានមូលដូចចង្អេរ ធ្វើដោយដែក ឬ ឈើ សម្រាប់ចូលសង្រ្គាម ។
-
ខៃ
( កិ.កិរិយាសព្ទ )
ទម្លុះ, ធ្វើឲ្យធ្លុះដោយដែកកណ្ដារ : ខៃសាច់ឈើឲ្យធ្លុះ ។
-
ខៃ
( កិ.កិរិយាសព្ទ )
ជម្រាលពាក្យ ឬ ពន្យល់ថែមដើម្បីបញ្ជាក់សេចក្ដី ដែលជ្រៅឲ្យរាក់ ឲ្យច្បាស់ឡើងទៀត ដោយប្រើពាក្យជម្រាលបន្តថា គឺ ឬ គឺថា : ត្រូវ គឺមិនខុស គឺថាឥតមោះហ្មង ។
- ខៃសេចក្ដី, ខៃបទ, គឺខៃសេចក្ដី ឬ បទឲ្យកាន់តែច្បាស់ឡើង ។
-
ខៃ
( គុ.គុនសព្ទ )
ដែលម៉ដ្ឋផង់, ថ្លាស្អាត, រលោងរលីង, ផូរផង់ : សាច់សំពត់ម៉ដ្ឋខៃ, សាច់នាងកញ្ញានេះម៉ដ្ឋខៃល្អណាស់ ។
-
ខោ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
(ខូវ) សម្លៀកធ្វើដោយសំពត់ មានសណ្ឋានផ្សេងៗ មានជើង មានចង្កេះ : ខោស្នាប់ភ្លៅ, ខោជើងវែង ។
-
ខោក
( កិ.កិរិយាសព្ទ )
បោកដោយដៃក្ដាប់ ឬ ដោយសរពើអ្វីៗ : ខោកនឹងដៃ, ខោកនឹងចាន, ខោកនឹងត្រឡោក ។
-
ខោរ
( ន.នាមសព្ទ )
ឈ្មោះស្វាមួយពួក សម្បុរខ្មៅជាងស្វាក្រិស រូបធំ មុខខ្លី : ស្វាខោរ ។
-
ខោល
( ន.នាមសព្ទ )
ក្របី ឬ គោដែលមានស្នែងខ្លី ឬ ខុបខ្វេរចុះក្រោម : ក្របីខោល, គោខោល ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>