Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខោល
( ន.នាមសព្ទ )
ពួកល្ខោនប្រុស, (រាំរឿងរាមកេរ្តិ៍ ) : ល្ខោនខោល ។
-
ខោស
( ន.នាមសព្ទ )
រុក្ខជាតិមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ដើមធំខ្ពស់ ស្លឹកស្រដៀងនឹងស្លឹកស្វាយ តែស្ដើងជាង, សាច់ខាងក្នុងនៃផ្លែវា គេអាចយកមកបុកលម្អិតជាម្សៅចម្អិនធ្វើជាអាហារបាន ។
-
ខៅតាក
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
បាយដំណើប ដែលគេហាលឲ្យក្រៀម ទុកបង្ការប្រើក្នុងគ្រាក្រ (មានប្រើតែក្នុងកាលពីដើម); ពាក្យនេះ ហៅក្លាយមកជា
- កាតាក ក៏មាន ។
-
ខំ
( កិ.កិរិយាសព្ទ )
ឱហាតសង្វាត, ប្រឹងប្រែង : ខំធ្វើការងារ ។
-
ខះ
( គុ.គុនសព្ទ )
កក, ស្ងួត : ខះក, ប្រេងខះ ។
-
ខះ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ខំ :
- ខះខំ គឺខំដោយយកចិត្តទុកដាក់ ។
-
ខះខំ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខំ និង ខះ ២ ប.) ។
-
ខ័ឌ្គ
( ន.នាមសព្ទ )
[ខាត់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ខឌ្គ; ខគ្គ) គ្រឿងសស្ត្រាមួយប្រភេទ ផ្លែមានមុខទាំងពីរខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែង ដងខ្លីច្រើនជាងដងលំពែង មានស្រោមសម្រាប់ស៊កសៀតចង្កេះបាន ដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះ តាមសំនៀងសៀមថា ខ័ន (ព្រះខ័ន ឬ ព្រះខាន់) ព្រោះសៀមសរសេរ ខររគ៍ (អ. ថ. ខា៎ន់) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថា ខឌ្គ ។ យើងហៅថា ព្រះខ័ន យូរណាស់ហើយ : ព្រះខ័នរាជ្យ, មន្ទីរព្រះខ័ន ឬ ហោព្រះខ័ន ។ យើងសរសេរជា ព្រះខាន់ ក៏បាន ។ ប៉ុន្តែបើពួកកវីខ្មែរ ត្រូវការប្រើក្នុងការតែងកាព្យប្រើពាក្យ ខ័ឌ្គ ឬ ព្រះខ័ឌ្គ តាមសម្ផស្សកាព្យដែលចាប់ជួនគ្នាខ្លះវិញ ក៏អាចប្រើបាន ព្រោះយើងមានពាក្យ ខ័ឌ្គ ក្នុងវចនានុក្រមខ្មែររបស់ប្រទេសយើងហើយ ។ យើងតែងកាព្យល្បងមើលថា ព្រហ្មទត្តមហាក្សត្រិយ៍ ទតឃើញព្រះខ័ឌ្គនៅដៃកុមារ ឈ្មោះទីឃាវុ ដូចនឹងប្រហារ លុះទ្រង់ជ្រាបការណ៍ ទើបក្សាន្តព្រះទ័យ ។... (ថ្លែងពីរឿងព្រះបាទព្រហ្មទត្តនិងទីឃាវុកុមារ ក្នុងទីឃាវុកុមារជាតក) ។
-
ខ័ន
or ខាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ័ឌ្គ) ។
-
ខ្ចក
( គុ.គុនសព្ទ )
អំពីដំណើរខ្ញើចៗ មិនរាប មិនស្មើ : មនុស្សខ្ចក, សេះខ្ចក ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>