Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ចើច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានដំណើរខើចជើងមិនស្មើគ្នា រាងខ្ពស់ម្ខាង ទាបម្ខាង : ជើងខ្ចើច; ដើរខ្ចើចៗ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជើច ផង) ។
-
ខ្ចោត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដោយមានជើងចោតម្ខាង ឬទាំងពីរខាង ហើយដើរជាន់ដីដោយចុងជើង កែងជើងផុតពីដី ឧ. មនុស្សដើរខ្ចោត ។
-
ខ្ចោប
( កិ.កិរិយាសព្ទ )
វេច, ក្ដោប, ធ្វើឲ្យជាកញ្ចោប : ខ្ចោបអង្ករ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កញ្ចោប ផង)។
-
ខ្ចោះ
( គុ.គុនសព្ទ )
អាក់អួល, មិនជារបៀបរៀបរយ : សេចក្ដីសំបុត្រនេះខ្ចោះច្រើនកន្លែង; ល្អឥតខ្ចោះ ។
-
ខ្ចៅ
( ន.នាមសព្ទ )
ឈ្មោះសត្វតូចសណ្ដាននឹងខ្យង។ ដែកមានទងសណ្ឋានដូចគូទខ្ចៅ : មួលខ្ចៅឲ្យជាប់ ។ ស្នាមដែលវិលវង់ដូចគូទខ្ចៅនៅម្រាមដៃ ម្រាមជើងក៏ហៅថា ខ្ចៅ ដែរ : ខ្ចៅដៃ ខ្ចៅជើង ។
-
ខ្ជាក
( ឧ.ឧទានសព្ទ )
សូរឮដោយធ្លាក់, ដោយគ្រវាត់, ដោយបោក : ធ្លាក់ឮខ្ជាក, គ្រវាត់ឮខ្ជាក, បោកឮខ្ជាក ។ កិ. វិ. ពាក្យសម្រាប់ចម្រើនពាក្យធ្លាក់; ពាក្យគ្រវាត់, ពាក្យបោកឲ្យវិសេសឡើង : ធ្លាក់ខ្ជាក, គ្រវាត់ខ្ជាក, បោកខ្ជាក ។
-
ខ្ជាក់
( កិ.កិរិយាសព្ទ )
ទម្លាក់បញ្ចេញអ្វីៗ ពីមាត់ : ខ្ជាក់បាយចេញពីមាត់ ។
-
ខ្ជាង
( ន.នាមសព្ទ )
ឈើ ឬ ឫស្សីដែលចងជាទោងអបទូកមិនឲ្យឃ្លោង : ទូកចងខ្ជាងដោយឫស្សីមិនឲ្យឃ្លោងលិច ។
-
ខ្ជាន់ៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យនិយាយឲ្យវិសេសឡើង : និយាយខ្ជាន់ៗ គឺនិយាយផ្ទួនៗ ដដែលៗ ។
-
ខ្ជាប់
( គុ.គុនសព្ទ )
ឋិតថេរ, មាំមួន, ជាប់លាប់ ។ ប្រើជា កិរិយាវិសេសន៍ ក៏បាន : “ត្រង់ណាហៅច្បាប់កាន់ខ្ជាប់កុំបីបង់ ចំណេរទៅលង់ ខ្លួនបានជាធំ” ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>