Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខិត
( ន.នាមសព្ទ )
ចំនួនសូត្រមួយដុំដែលដោះចេញពីអាក់ សូត្រមួយខិត ។
-
ខិត
( កិ.កិរិយាសព្ទ )
កកិលចូលជិត : ខិតចូល ។ គូសចំណាំ : ខិតថ្នាំងដៃ ។
-
ខិត
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខំ : ខិតខំធ្វើការ, គឺខំប្រឹង ប្រែងធ្វើការមិនរួញថយ ។
-
ខិត
( កិ.កិរិយាសព្ទ )
ដាក់កំហិត, ខាខាំង : ទៅណាក៏ទៅចុះ គ្មាននរណាខិតខាំងអ្វី ទេ ។ (និយាយដោយស្រុក) ។
-
ខិតខាត់
( គុ.គុនសព្ទ )
ដែលមានរលីបរលាបបន្ដិចបន្ដួច, ខ្សត់ខ្សោយ, ខ្វះខាត, មិនបរិបូណ៌, អត្តខាត់ ។ ប្រើជា កិ. ក៏មាន ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អត្តខាត់ ផង) ។
-
ខិតខំ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខិត ៣ ប. និង ខំ) ។
-
ខិត្តប័ណ្ណ
( ន.នាមសព្ទ )
[ខិត-តៈប័ន ]
( បា.បាលី ( បាលីភាសា ) )
សំបុត្រដែលគេបោះបាច ឬ ចែកផ្សាយ ដើម្បីឲ្យដឹងដំណឹងអ្វីមួយ ។
-
ខិម
( គុ.គុនសព្ទ )
ស្រស់បំព្រង, ស្រស់ប៉ប្រិម : មាត់ដិតស្លាខិម, សាច់ឡើងសម្បុរខិម ។
-
ខិល
( គុ.គុនសព្ទ )
រប៉ិលរប៉ូច, : មនុស្សខិល ។
-
ខីណភាព
( ន.នាមសព្ទ )
[ខីណៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ខីណភាវ; ក្សីណ--) ភាពនៃវត្ថុដែលអស់ទៅ, ការអស់រលីង, ដំណើរដែលអស់ឥតមានសេសសល់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>