Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខីណាស្រព
( ន.នាមសព្ទ )
[--ស្រប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ក្សីណាស្រវ; ខីណាសវ) ព្រះអរិយបុគ្គលដែលអស់អាសវៈហើយ (ព្រះអរហន្ដ) ។
-
ខីរជាតិ
( ន.នាមសព្ទ )
[ខីរៈជាត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ក្សីរ--) ជាតិនៃទឹកដោះ, ទឹកដោះស្រស់ដែលទើបនឹងរឹត នៅថ្មីៗ ។
-
ខឹកៗ
( ឧ.ឧទានសព្ទ )
សូរសំណើចតិចៗ រឿយៗ : សើចខឹកៗ ។
-
ខឹង
( កិ.កិរិយាសព្ទ )
កម្រើកចិត្តដោយទោមនស្ស ព្រោះមានអារម្មណ៍មិនគាប់ចិត្ត មកប៉ះពាល់ត្រូវទ្វារទាំង ៦ មានចក្ខុទ្វារជាដើម នាំឲ្យក្ដួលក្ដៅចិត្តឡើង ។
-
ខឹង
( ន.នាមសព្ទ )
រង្វាល់តូចចុះពីកន្តាំងតូចមក : អង្ករមួយខឹង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ញឹង ផង ។
-
ខឹមខាត់
( ន.នាមសព្ទ )
ខ្សែក្រវាត់ចង្កេះធ្វើដោយប្រាក់ ឬ មាសមានក្បាលរចនាដាំត្បូងផ្សេងៗ : ខ្សែក្រវាត់ខឹមខាត់ ។
-
ខុងៗ
( ឧ.ឧទានសព្ទ )
សូរក្អកខ្លាំងៗ : ក្អកខុងៗ ។
-
ខុទ្ទកភាព
( ន.នាមសព្ទ )
[ខុត-ទៈកៈ--]
ភាពដែលតូច, ដំណើរដែលតូចតាច, តំណូច ។
-
ខុទ្ទកាល័យ
( ន.នាមសព្ទ )
[ខុត-ទៈកាល៉ៃ]
( បា.បាលី ( បាលីភាសា ) )
(ខុទ្ទក + អាលយ) កន្លែង ឬ លំនៅតូច; ការិយាល័យនៅទីស្ដីការនៃរដ្ឋមន្ត្រីនីមួយៗ : នាយខុទ្ទកាល័យ ។
-
ខុន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(គន អ. ថ. ខុន “មនុស្ស”) ឈ្មោះកូនចត្រង្គដែលសន្មតថាជាស្ដេច : ខុនចត្រង្គ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>