Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខួ
( កិ.កិរិយាសព្ទ )
ធ្វើសម្លមួយយ៉ាងឈ្មោះ ខួ ។
-
ខួ
( ន.នាមសព្ទ )
ឈ្មោះសម្លមួយយ៉ាង ដែលគេយកក្ដាម ឬ បង្កងមកបុកឲ្យល្អិតហើយលាយនឹងទឹក ពូតយករសជាតិមកចម្អិន : ខួក្ដាម, ខួបង្កង ។
-
ខួង
( កិ.កិរិយាសព្ទ )
ទម្លុះដោយដែកខួង : ខួងឈើ ។
-
ខួង
( ន.នាមសព្ទ )
ដែកស្វានមានស្ពឺមួល មានដងកាន់មួលសម្រាប់បន្ស៉ីឲ្យមុតជ្រៅ ឬ ឲ្យធ្លុះ : ដែកខួង ។
-
ខួច
( ន.នាមសព្ទ )
ដបតូចមូល មាត់តូច ធ្វើដោយដី, ធ្វើដោយថ្ម សម្រាប់ដាក់ប្រេង : ខួចស្រាំ, ប្រេងមួយខួច ។
-
ខួច
( ន.នាមសព្ទ )
អវយវៈដំរីនៅកៀនត្រចៀក កន្លែងចេញប្រេង នៅពេលដែលវាឡើងខ្លួនពេញទំហឹង (ដំរីចុះប្រេង) ។ កុម្ភការភណ្ឌខ្នាតតូចមានកស្ដួចភាគខាងក្រោមប៉ោងឆ្អឹងគ្អីងធ្វើដោយថ្ម ឬដោយដី ។ ស្នាមខូងនៅតំបន់ថ្ពាល់ ឬក្បែរមាត់ ឧ. ថ្ពាល់ខួច ។
-
ខួញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យសើច, ញញឹមឲ្យវិសេសឡើង : សើចខួញ គឺសើចបិទមាត់; ញញឹមខួញ ។ ស្រុកខ្លះថា
- ខួច គុ. ឬកិ. វិ. : ថ្ពាល់ខួច; ញញឹមខួច ។
-
ខួប
( ន.នាមសព្ទ )
រវាងពេលថ្ងៃខែឆ្នាំដែលមកជួបគ្នាវិញ; មួយខួបពេល ២៤ ម៉ោង គឺមួយថ្ងៃមួយយប់; មួយខួបថ្ងៃ ៧ គឺមួយអាទិត្យ; មួយខួបខែ ១២ គឺមួយឆ្នាំ; មួយខួបឆ្នាំ ១២ គឺមួយជុំរាសីឆ្នាំ ។
-
ខួរ
( ន.នាមសព្ទ )
អាការនៅក្នុងក្បាល ឬ ក្នុងឆ្អឹងខាប់ដូចចាហួយ : ខួរក្បាល, ខួរឆ្អឹង ។
-
ខើច
( គុ.គុនសព្ទ )
ដែលឥតសម្រុង : សំពត់ខើច, អាវខើច ជាដើម ។ ព. ផ្ទ. ស្រុង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>