Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គម្រិងគម្រាំង
( គុ.គុនសព្ទ )
ដែលគគ្រិងគគ្រាំង : សាច់គម្រិងគម្រាំង គឺសាច់គគ្រិងគគ្រាំង ។
-
គម្រិះ
( គុ.គុនសព្ទ, ន.នាមសព្ទ )
គគ្រិះ, ដែលគគ្រិះកខ្វក់ : ខ្មៅគម្រិះ; អាគម្រិះ ! (ព. ទ្រ. ម.) ។
-
គម្រៀវ
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលគេគ្រៀវហើយ; សត្វមានគោជាដើម ដែលគេគ្រៀវហើយទីទៃពីសត្វដែលគេមិនគ្រៀវ គេទុកឲ្យវាឡើងក : គោគម្រៀវ, ក្របីគម្រៀវ, ជ្រូកគម្រៀវ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្រៀវ ផង) ។
-
គម្រៀវ
( គុ.គុនសព្ទ, ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . )កម្រៀវ) ។
-
គម្រេច
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការគ្រេច : គម្រេចដៃប៉ុណ្ណឹងមិនជាធ្ងន់អ្វីប៉ុន្មានទេ ។
-
គម្រោង
( ន.នាមសព្ទ )
ការដែលគេគ្រោងទុកជាមុន : គម្រោងការ, សំណង់នេះមានគម្រោងទុកហើយ ។
-
គម្លង់
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលកើតឃ្លង់; មនុស្សឃ្លង់ : មនុស្សគម្លង់ (ព. ទ្រ. ម.) ។
-
គម្លាន
( ន.នាមសព្ទ )
សេចក្ដីឃ្លាន : ស៊ូទ្រាំអត់សម្រេកគម្លាន ។ សុភាសិតថា រោគអ្វីពុំស្មើនឹងគម្លាន, គ្មានអ្វីពុំស្មើគ្មានប្រាជ្ញា, ចំណាប់អ្វីពុំស្មើនឹងទោសា, ជាអ្វីពុំស្មើនឹងចិត្តជា ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លាន ទៀតផង) ។
-
គយ
( ន.នាមសព្ទ )
អាករព្រះរាជធានី ដែលហូតយកពីសរពើទំនិញ ដែលនាំចេញចូលទៅមក ។ ក្រសួងដែលកាន់កាប់ខាងមុខហូតអាករព្រះរាជធានីនោះ ក៏ហៅថា គយ ដែរ ។
-
គយ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ដែលទើបនឹងទុំមួយៗ ច្បោលៗ (ផ្លែឈើ) : ផ្លែស្វាយដែលទើបនឹងគយមួយៗ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>