Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គិរីវង្កត
( ន.នាមសព្ទ )
[--វង់កត់ ]
( បា.បាលី ( បាលីភាសា ) )
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វង្កត ។
-
គិល
( ន.នាមសព្ទ )
គន្លាក់, គល់ : (ពាក្យ អាសគ្រាម) ។
-
គិលាន
( គុ.គុនសព្ទ, ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្លាន) អ្នកឈឺ, អ្នកមានជំងឺ; ដែលឈឺ ។
- គិលានដ្ឋាន (--ន៉ាត់-ឋាន) មន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ, វេជ្ជមន្ទីរ សម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ ។
- គិលានសង្រ្គោះ (--ន៉ៈ--) ការជួយទំនុកបម្រុងអ្នកជំងឺ ។
- គិលានុបដ្ឋាក (--ប៉័ត-ឋាក) អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ ។ ឥត្ថី. គិលានុបដ្ឋាយិកា ។
- គិលានុបដ្ឋាន (--ប៉័ត-ឋាន) ការបម្រើ,ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ ។
-
គី
( ន.នាមសព្ទ )
កំពឹសសមុទ្រ ឬ ផ្អកធ្វើដោយកំពឹសសមុទ្រ : ផ្អកគី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កពិ ផង) ។
-
គីង្គក់
( ន.នាមសព្ទ )
ឈ្មោះសត្វពួក ១ រាងអើតមុខស្បែកគគ្រាត សន្ដាននឹងកង្កែប តែនៅលើគោក ។ ប្រទាលមួយយ៉ាងមានសណ្ឋានបែបគីង្គក់ ហៅថា ប្រទាលគីង្គក់ ។
-
គីតសាស្ត្រ
( ន.នាមសព្ទ )
[គីតៈ-សាស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ក្បួនតម្រាដែលនិយាយពីចម្រៀង ឬទំនុកច្រៀង, ក្បួនចម្រៀង ។
-
គីមី
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Chimie) វិទ្យាសាស្ត្រសម្រាប់ពិនិត្យពិចារណាអំពីធម្មជាតិនិងគុណភាពនៃវត្ថុធាតុផ្សេងៗ, ការផ្សំវត្ថុធាតុផ្សេងៗ ឲ្យរលាយចូលគ្នាទៅវិញទៅមក ។ វិទ្យាសាស្ត្រផ្នែកខាងអង្គសរល ។
-
គីឡូ
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Kilo) បុព្វបទមានន័យថា មួយពាន់ (១.០០០) ។ បារាំងប្រើជា ន. ជាពាក្យបំប្រួញរបស់ពាក្យថា គីឡូក្រាម គឺបើគេនិយាយថា ១គីឡូ ឬ ២ គីឡូ បានន័យថា ទម្ងន់ ១ គីឡូក្រាម ឬ ២ គីឡូក្រាម ។ ចំណែកខ្មែរយើងប្រើពាក្យ គីឡូ នេះសំដៅយកទាំងទម្ងន់ទាំងចម្ងាយដូចជា អង្ករ១គីឡូ គឺអង្ករ ១ គីឡូក្រាម (១.០០០ ក្រាម); ផ្លូវមានចម្ងាយ ១ គីឡូ គឺផ្លូវមានចម្ងាយ ១ គីឡូម៉ែត្រ (១.០០០ ម៉ែត្រ) ។
-
គីឡូក្រាម
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Kilogramme) ទម្ងន់មានប្រមាណមួយពាន់ក្រាម គឺមួយនាឡិដប់តម្លឹងប្រាំពីរជី ។
-
គីឡូតោន
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Kilotonne) មួយពាន់តោន, ជាខ្នាតសម្រាប់ប្រមាណកម្លាំងនៃការផ្ទុះ បរមាណូ ។
<< Prev 1 ... 15 16 17 18 19 20 Next >>