Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គង្គា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះទន្លេធំ ១ នៅក្នុងមជ្ឈិមប្រទេស ដែលមានក្បាលជាប់ពីភ្នំហិមាល័យ ហូរចុះមកដល់ក្រុងក័លក័ត្តា ( Calculta ) រហូតមកដល់សមុទ្រឥណ្ឌា ។ អាកាសគង្គា គឺធ្នារទឹកនៅនាអាកាស ។ ពាក្យនេះគេប្រើក្លាយមក ហៅចំពោះទឹកតែម្ដង : ស្រង់ព្រះគង្គា (រ. ស.) គឺស្រង់ទឹក ។
-
គង្គាន
( កិ.កិរិយាសព្ទ )
រុករានចូលឥតញញើត : គង្គានចូលទៅ; រុករានគង្គានចូលទៅកាន់សឹក ឥតភ្លឹកនឹងសេនារេហ៍ពលនៃបច្ចាមិត្រដល់តិចឡើយ ។
-
គង្គួន
( កិ.កិរិយាសព្ទ )
ចងចិត្តព្យាបាទ, ចងគំនុំមិនលែង; ច្រើននិយាយថា គុំគង្គួន ជាង ។
-
គង្វាល
( ន.នាមសព្ទ )
មនុស្សអ្នកឃ្វាលរក្សា : គង្វាលគោ, គង្វាលក្របី ។
- ម្រេញគង្វាល គឺពួកបិសាចក្មេងៗ ដែលមាននិយាយក្នុងរឿងផ្សេងៗ ថា ជាអ្នកតាមរក្សាហ្វូងសត្វចតុប្បាទ មានដំរីជាដើម ។
-
គជ
( ន.នាមសព្ទ )
[គៈ ជៈ ឬ គច់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំរី (ពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- គជករ ឬ - គជនិករ (គៈ ជៈ--) (បា.) ហ្វូងដំរី : គជករ ឈូឆរក្នុងដងព្រៃ ។
-
គជតា
( ន.នាមសព្ទ )
[គៈជៈតា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ហ្វូងដំរី (ពាក្យប្រើក្នុងកាព្យ) ។
-
គជទន្ត
( ន.នាមសព្ទ )
[គៈជៈទ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធ្មេញដំរី, ភ្លុកដំរី ។
-
គជមុក្តា
( ន.នាមសព្ទ )
[គៈជៈមុក្តា ជើង ដ.]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គជមុត្តា) កែវមុក្តាដែលកើតក្នុងក្បាលដំរី គឺគជ់ដំរី ។
-
គជសារ
( ន.នាមសព្ទ )
[គច់-ជៈ-សា]
ដំរីសារ, ដំរីមាឌធំសម្បើម ។
-
គជសីហ៍
( ន.នាមសព្ទ )
[គៈជៈសី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គជ + សឹហ ឬ សិង្ហ; គជ + សីហ) ឈ្មោះសត្វមានរូបដូចសិង្ហ តែមានប្រមោយដូចដំរី មាននិយាយតែក្នុងរឿងផ្សេងៗ ពីបុរាណ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>