Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គជា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំរីទាំងឡាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
គជេន្រ្ទ
( ន.នាមសព្ទ )
[គៈជេន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គជ + ឥន្ទ្រ > គជេន្រ្ទ; គជ + ឥន្ទ > គជិន្ទ, គជេន្ទ) ស្ដេចដំរី ។ អ្នកដែលជាធំខាងមុខការរក្សាដំរី, (ចៅហ្វាយដំរី គឺចៅហ្វាយក្រុមរក្សាដំរីព្រះរាជទ្រព្យ) ។
-
គជ់
( ន.នាមសព្ទ )
វត្ថុជាដុំដូចជាពក មានសាច់រឹងដូចកែវ កើតមានក្នុងសិរីរកាយ ឬ ក្នុងក្បាលនៃសត្វទាំងឡាយ : គជ់ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល ។
-
គជ់មនុស្ស
( ន.នាមសព្ទ )
[គុចមនុស្ស]
វត្ថុរឹងជាដុំ ឬដូចពកកើតក្នុងសរីរៈកាយមនុស្ស មាននៅក្នុងក្បាលជាដើម ។
-
គជ្រា
( ន.នាមសព្ទ )
[គច់-ជ្រា ]
ឈ្មោះត្រីស្រកាមួយប្រភេទ ។
-
គណ
( ន.នាមសព្ទ )
[គន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពួក; ក្រុម; បន; ហ្វូង ។
- មេគណ គឺមេពួក, មេក្រុម; នៅកម្ពុជរដ្ឋក្នុងសម័យសព្វថ្ងៃនេះ ប្រើជាសមណស័ក្តិរបស់បព្វជិតដែលមានព្រះរាជក្រមឲ្យតាំងជាអធិបតីលើពួកបព្វជិតក្នុងខែត្រក្រៅ; ត្រូវសម្ដេចព្រះសង្ឃនាយក ឬសម្ដេចព្រះសង្ឃរាជតាមគណៈ តាំងជាឋានានុក្រម ទីព្រះគ្រូសិន, តមកសម្ដេចព្រះប្រមុខរដ្ឋទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន តាំងជាទីព្រះរាជាគណៈ សម្រាប់សមណស័ក្តិទីមេគណ តាមការសូមនៃអភិបាលខេត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុគណ ទៀតផង) ។
-
គណនា
( ន.នាមសព្ទ )
[គៈ ណៈ នា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការរាប់, ដំណើររាប់ឲ្យដឹងចំនួន ឲ្យឃើញប្រាកដ ជាប៉ុណ្ណេះប៉ុណ្ណោះ ។ ខ្មែរប្រើជា កិ. ផងក៏បាន : ខ្ញុំគណនាមើលទៅឃើញ ថា ... ។
-
គណនី
( ន.នាមសព្ទ )
[គៈ ណៈ នី ]
( បា.បាលី ( បាលីភាសា ) )
ការរាប់; បញ្ជី ឬ តារាងគិតគូរប្រាក់ចំណូលចំណាយ ។
-
គណនីយដ្ឋាន
( ន.នាមសព្ទ )
[--យ៉ាត់-ឋាន ]
( បា.បាលី ( បាលីភាសា ) )
ទីកន្លែងនៃគណនី; តុ ឬ ការិយាល័យសម្រាប់រាប់ប្រាក់ចេញចូល ។
-
គណនេយ្យ
( ន.នាមសព្ទ )
[--នៃ ]
( បា.បាលី ( បាលីភាសា ) )
គណនីក្នុងក្រសួងរាជការ ឬ ក្នុងគ្រឹះស្ថានពាណិជ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>