Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គណៈមេប្រយោគ
( ន.នាមសព្ទ )
[គាក់នាក់មេប្រយោគ]
( បា. ខ.បាលីនិងខ្មែរលាយគ្នា )
បុគ្គលជាអធិបតីតិចឬច្រើនដែលគេចាត់តាំងឡើងសម្រាប់ត្រួតពិនិត្យមើលការខុសត្រូវក្នុងពេលប្រឡង ។
-
គណ្ឋី
( ន.នាមសព្ទ )
[គ័ន-ឋី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គណ្ឋិ; គ្រន្ថិ “ថ្នាំង, សន្លាក់, សង្កាត់, ខ, សេចក្ដីរួបរួម...”) ឈ្មោះគម្ពីរពួកមួយ ខាងពុទ្ធសាសនា ជាគម្ពីរសម្ដែងសេចក្ដីអធិប្បាយបាលី មានលំនាំស្រដៀងនឹងគម្ពីរអដ្ឋកថា តែញែកសេចក្ដីពិស្ដារច្បាស់លាស់ជាងអដ្ឋកថា; គម្ពីរគណ្ឋីនេះមានច្រើនតែខាងប៉ែកវិន័យ ។
-
គតសញ្ញា
( ន.នាមសព្ទ )
[គ:ត:ស័ញ-ញ៉ា]
គ្រឿងសម្គាល់មួយបែបមានសណ្ឋានដូច្នេះ “>” មានន័យថា “ទៅជាឬកើតទៅជា” សម្រាប់ប្រើក្នុងការពន្យល់ប្រភពពាក្យជាសមាសនាមជាដើម ដែលកាត់បទញែកចេញឲ្យដាច់ដោយឡែកពីគ្នា ហើយរួមបញ្ចូលគ្នាទៅវិញ ដូចជា ជល + អាសយ > ជលាសយ ជាដើម ។ ព. ផ្ទ. អាគតសញ្ញា ។
-
គតិ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការទៅ, ការដើរទៅ, ដំណើរ; ផ្លូវគន្លង; ទីកើតផ្សេងៗ; និស្ស័យ; អធ្យាស្រ័យ; ប្រាជ្ញាញាណ; ទីនៅ; បរិសុទ្ធ ។
-
គតិបណ្ឌិត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
គតិរបស់បណ្ឌិត, អធ្យាស្រ័យ ឬ ប្រាជ្ញាញាណរបស់អ្នកប្រាជ្ញ ។
-
គត់
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុត) ។
-
គត់
( គុ.គុនសព្ទ )
ដែលត្រឹម, ដែលត្រឹមកំណត់មិនលើស មិនខ្វះ : មានតែ ១០ គត់ ។ ដែលជិតមិនលេច មិនជ្រាបទឹក : ឆត្រនេះគត់ភ្លៀងល្អណាស់ ។
-
គត់មត់
( គុ.គុនសព្ទ )
ដែលបរិសុទ្ធល្អ; និយាយបានតែអំពីកិរិយាមារយាទ : ស្រីគត់មត់, ស្រីមិនគត់មត់ ។
-
គន
( ន.នាមសព្ទ )
កន្លែងលើខ្នងដំរី ត្រង់ខាងក្រោយកូប ឬ រយាង ។ កំណាត់ឈើចងតគ្នាដោយខ្សែ, ដោយវល្លិសម្រាប់អូសបង្អើលត្រី ឲ្យផ្អើលដើម្បីនឹងឲ្យអ្នកកាន់អង្រុតរុត, ក្រុងត្រី ។
-
គន
( កិ.កិរិយាសព្ទ )
ដែលមកជួបប្រទះនៅពេលជាមួយគ្នា ហើយប្រទើសប្រទាក់គ្នា : ត្រីពពាក់ពពូនគនលើគ្នា ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>