Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ
ព្យញ្ជនៈទី ៤ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ។ ជាធនិត-ឃោសៈ ខាងសំស្ក្រឹតនិងបាលីមានសំឡេងជា គ្ហៈ ។សម្រាប់ភាសាខ្មែរ, ផ្សំនឹងស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊ិ អ៊ី ។ល។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា ឃ ឃា ឃិ ឃី ។ល។ ឃុំ ឃំ ឃាំ ឃះ ។
-
ឃរណី
( ន.នាមសព្ទ )
[ឃៈ-រៈ-នី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្ឫហិណី) ស្ត្រីជាម្ចាស់ផ្ទះ, មេផ្ទះ, ប្រពន្ធ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ)។
-
ឃរមូល
( ន.នាមសព្ទ )
[ឃៈរៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្ឫហមូល) ឫសសំណង់ផ្ទះ ។
-
ឃរាវាស
( ន.នាមសព្ទ )
[ឃៈរា-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្ឫហាវាស) ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រឹហាវាស, គ្រហស្ថ ផង) ។
-
ឃាង
( កិ.កិរិយាសព្ទ )
និយាយឆបំបាត់កាត់ប្រយោជន៍គេ (មិនសូវប្រើ) ។
-
ឃាត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការសម្លាប់, ការបំបាត់ជីវិត, ការបៀតបៀន, ការធ្វើឲ្យវិនាស : ធ្វើឃាតចោរម្នាក់ ។
-
ឃាតកម្ម
( ន.នាមសព្ទ )
[ឃាតៈ-កាំ ]
( បា.បាលី ( បាលីភាសា ) )
អំពើគឺការសម្លាប់, អំពើសម្លាប់, អំពើបៀតបៀន ។
-
ឃាតកៈ
( ន.នាមសព្ទ )
[ឃា-តៈ-កៈ ]
( បា.បាលី ( បាលីភាសា ) )
(ឃាតក) អ្នកធ្វើឃាត, អ្នកសម្លាប់ ។
-
ឃាត់
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឃដ, ឃាត “បៀតបៀន; ប្រហារ; រារាំង; ប្រព្រឹត្ត, ធ្វើ, ខំប្រឹង... ”) ហាម; ទប់; រារាំង : ឃាត់ក្មេងកុំឲ្យឈ្លោះគ្នា, ឃាត់គ្រឿងចក្រឲ្យឈប់ ។ ឃាត់កំហឹង គឺទប់កំហឹង; ឃាត់ចំណង់ គឺទប់ចំណង់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃាត ទៀតផង) ។
-
ឃានសម្ផស្ស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ការប៉ះពាល់រវាងច្រមុះនិងក្លិន គឺការប៉ះប្រសព្វចួបគ្នា រវាងច្រមុះនិងក្លិន ទើបកើតសេចក្ដីឡើង ។