Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ្លុប
( ន.នាមសព្ទ )
សន្ទះសម្រាប់បិទមិនឲ្យទឹកចូល : ឃ្លុបទូក, ឃ្លុបកប៉ាល់ ។
-
ឃ្លុប
( គុ.គុនសព្ទ )
ថ្ងៃឥតឫក្ស គឺថ្ងៃដែលពួកហោរ កំណត់ឲ្យឈ្មោះតាមហោរាសាស្រ្តថា ថ្ងៃឥតជោគជ័យ, ឥតមង្គលសួស្ដី : ថ្ងៃឃ្លុប ។
-
ឃ្លុំ
( កិ.កិរិយាសព្ទ )
ដណ្ដប់រុំព័ទ្ធបិទបាំងកាយដោយចីវរ តាមវិនយប្បញ្ញត្តិ : លោកសង្ឃឃ្លុំចីពរ ។ ចងបិទមាត់សត្វ : យកខ្សែឃ្លុំមាត់សេះ ។
-
ឃ្លុំ
( ន.នាមសព្ទ )
ប្រដាប់សម្រាប់រុំព័ទ្ធមាត់សត្វជើង ៤ : ឃ្លុំសេះ; ឃ្លុំមាត់ឆ្កែកាច ។
-
ឃ្លួប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ទន់រួបចូលគ្នា : ទន់ឃ្លួប, បាក់ឃ្លួប ។
- ទំពាឃ្លួបៗ ទំពាអាហារប៉ោងផតប៉ោងផត ព្រោះឥតធ្មេញ (មនុស្សចាស់ដែលឥតធ្មេញ) ។
-
ឃ្លៀង
( កិ.កិរិយាសព្ទ )
ល្អៀងមិនចំគន្លង ពាក្យឃ្លៀង ។
-
ឃ្លៀងឃ្លាត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ល្អៀងឃ្លាតចេញ, ងាកបែរចេញ, លាកចេញពីគ្នា : សេចក្ដីឃ្លៀងឃ្លាត ។
-
ឃ្លៀច
( គុ.គុនសព្ទ )
មានសម្បុរសស្រគាំដូចឆ្នាំងដីថ្មី : ក្របីឃ្លៀច (និយាយបានតែក្របី) ។ ដំរីដែលមានសម្បុរស្រដៀងនឹងឆ្នាំងដីថ្មី ខ្មែរបុរាណហៅ ដំរីឃ្លៀច ដែរ, លុះចំណេរកាលតមក ខ្មែរហៅ ដំរី ស ។
-
ឃ្លេ
( ន.នាមសព្ទ )
ឈ្មោះឈើរនាមមួយប្រភេទមានបន្លា សម្រាប់យកខ្លឹមស្ងោរជ្រលក់សូត្រ ។
-
ឃ្លេងឃ្លោង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ផ្អៀងចុះផ្អៀងឡើងច្រើនដង : ទូកត្រូវរលកឃ្លេងឃ្លោង ។ គុ. ដែលអណ្ដែតអណ្ដូង, ដែលងាកបែរមិននឹងមិនប្រាកដ : ចិត្តឃ្លេងឃ្លោង ។
<< Prev 1 ... 5 6 7 8 9 Next >>