Khmer Dictionary: ង
Chuon Nath's Khmer-Khmer Dictionary
-
ង៉ូង
( ឧ.ឧទានសព្ទ )
សូរឮគ្រលួចស្រួចឡើង : សំឡេងង៉ូង ។
-
ង៉ូតៗ
( ឧ.ឧទានសព្ទ )
សូរឮដោយថ្ងូរ, ដោយត្អូញមានសំឡេងតូចស្រួច ឮញយៗ ។
-
ង៉ូវៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
សូរសំឡេងនិយាយអង្វរ ឬ ត្អូញរង៉ូវរឿយៗ : ទទូចង៉ូវៗ, និយាយង៉ូវៗ ។
-
ង៉េកៗ
( ឧ.ឧទានសព្ទ )
សូរសម្រែកជ្រូក ។
-
ង៉េតៗ
( ឧ.ឧទានសព្ទ )
សូរឮដោយអ្វីៗ សង្កៀតគ្នា : សូររទេះង៉េតៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ង៉ឺតៗ ផង) ។
-
ង៉េវៗ
( គុ.គុនសព្ទ )
ដែលមានសូរខ្សេវស្ដួចតូចឆ្មារ : សំឡេងង៉េវៗ, មនុស្សសំឡេងង៉េវ ។
-
ង៉េវៗ
( ឧ.ឧទានសព្ទ )
សូរឮដោយនិយាយង៉េវផ្ទួនៗ : និយាយង៉េវៗ ។
-
ង៉េសៗ
( ឧ.ឧទានសព្ទ )
សូរសំដីនិយាយចុងច្រមុះ ដោយមានកម្លាំងខ្សោយហើយមានហត់ផង : សំឡេងង៉េសៗ, និយាយង៉េសៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងង៉េស ផង)
-
ង៉េះៗ
( ឧ.ឧទានសព្ទ )
សូរសំឡេងឆ្កែកោះថ្ងេះ : ឆ្កែថ្ងេះអណ្ដើកឮសូរង៉េះៗ ។
-
ង៉ែង៉
( ឧ.ឧទានសព្ទ )
សូរសំឡេងទ្រខ្មែរ ។
<< Prev 1 ... 5 6 7 8 9 10 Next >>