Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចម្អែត
( កិ.កិរិយាសព្ទ )
[ចំ-អែត]
បរិភោគដើម្បីឲ្យឆ្អែត : ធ្វើការគ្រាន់នឹងចម្អែតអាត្មា ។
-
ចម្អែត
( ន.នាមសព្ទ )
ចំនួនល្មមតែឆ្អែត : បាយមួយចម្អែត ។
-
ចរ
( កិ.កិរិយាសព្ទ )
[ ច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ត្រាច់, ដើរ, ទៅ; ប្រព្រឹត្ត ។
-
ចរក
( ន.នាមសព្ទ )
[ចៈ រៈ កៈ]
or ចរកជន
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មនុស្សអ្នកត្រាច់, អ្នកដើរ, អ្នកដើរស្វះស្វែងពីនេះ ទៅនោះ ពីនុ៎ះទៅនោះ (បើស្រ្តីជា ចរិកា) ។
-
ចរចា
( កិ.កិរិយាសព្ទ )
[ច-ចា]
និយាយប្រស្រ័យ, សំណេះសំណាលរកគ្នា : គេកំពុងចរចាគ្នា; សត្វសារិកាកែវ វាកំពុងទំលើមែកឈើ វាចរចាគ្នាវាដូចមនុស្សយើងដែរហ្ន៎ !
-
ចរច្រប់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ចច្រប់]
ដើរចុះដើរឡើងសុសសព្វ (ដូចជាគេច្រប់អន្ទង់), ដើរវក់វីសព្វ : ដើរចរច្រប់ ។
- ដើរចរច្រប់អារ៉ប់ គឺដើរចរច្រប់បត់ចុះបត់ឡើងច្រើនបកច្រើនសា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ច្រប់ ឬ ច្រប់ៗ ផង) ។
-
ចរណាវុធ
( ន.នាមសព្ទ )
[ចៈ រ៉ៈ ណាវុត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចរណាយុធ) សត្វស្លាបដែលមានអាវុធដុះត្រង់ជើង គឺសត្វបក្សីដែលមានឆ្នាល់ត្រង់ជើងវា : មាន់ឈ្មោល, ក្ងោកឈ្មោល ជាចរណាវុធ (សម្រាប់ប្រើក្នុងកាព្យ) ។
-
ចរណៃ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ច-រ៉ៈ ណៃ]
កែវ ឬ ត្បូង ដែលគេច្នៃរួចហើយ : កែវចរណៃ ។
-
ចរណៈ
( ន.នាមសព្ទ )
[ចៈ រៈ ណៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចរណ) ដំណើរ; ជើង; ប្រដាប់សម្រាប់កល់ កើយ; ចំណែក; ការប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិល្អ; ក្រឹត្យដែលអ្នកប្រាជ្ញគួរប្រព្រឹត្ត គួរកាន់; បែបបទ, សណ្ដាប់ធ្នាប់, .... ។
-
ចរន្ត
( ន.នាមសព្ទ )
[ចៈ-រ៉ន់]
( បា.បាលី ( បាលីភាសា ) )
(ចរ + អន្ត > ចរន្ត) ចលនា ឬដំណើរដែលប្រព្រឹត្តទៅ ដោយកម្លាំងនៃធាតុទឹកនិងធាតុភ្លើងជាដើម : ចរន្តអគ្គិសនី ។
<< Prev 1 ... 15 16 17 18 19 20 Next >>