Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្កួត
( ឧ.ឧទានសព្ទ )
ពាក្យពោលបង្អាប់, បន្ទច់បង្អាក់, ជេរបង្អាប់ដោយប្រដូចនឹងមនុស្សឆ្កួត : គ្នាទើបនឹងនិយាយបានពីរបីម៉ាត់ គាត់ស្រែកគំហកឲ្យគ្នាថា ឆ្កួត ! (ព. ទ្រ. ម.) ។
-
ឆ្កួតជ្រូក
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ បណ្ដាលកើតអំពីខ្យល់កាចក្នុងសន្ដាន ឆក់ឲ្យដួល ឲ្យប្រកាច់ បែកពពុះមាត់ (រោគនេះមិនមែនមានជាប់ជាប្រក្រតីទេ យូរៗទើបធ្វើទុកម្ដងៗ) ។ ប្រើជាគុណនាមក៏បាន : រោគឆ្កួតជ្រូក, មនុស្សឆ្កួតជ្រូក ។
-
ឆ្កៀល
( កិ.កិរិយាសព្ទ )
ខ្វេះកកាយគាស់អ្វីៗ ដោយម្រាមដៃ, ចុងកាំបិតឬដែកស្រួចជាដើម ។ កុហកឆ្កៀលក្រសាំង កុហកបង្វិលដូចគេឆ្កៀលក្រសាំង ឲ្យគេឃើញពុតភ្លាមៗ ។
-
ឆ្កៀស
( កិ.កិរិយាសព្ទ )
កៀសឆ្កៀល : ឆ្កៀសអំបុក ។ កៀសជម្រុះ, កៀសទម្លាក់ : ឆ្កៀសចន្លុះ ។ ឆ្កៀសមិនឡើង (ព. ប្រ.) ដាស់តឿន, ស្ដីប្រដៅទៅនៅតែដដែល ។
-
ឆ្កែ
( ន.នាមសព្ទ )
សត្វជើង ៤ ពួកមួយ រស់នៅអាស្រ័យនឹងមនុស្ស ។
- ឆ្កែព្រៃ ឆ្កែដែលកើតដែលនៅក្នុងព្រៃ ។
- អាឆ្កែ! ឧ. ពាក្យជេរទ្រគោះបន្ដុះបង្អាប់ប្រដូចទៅនឹងឆ្កែ ។
-
ឆ្កែញាំង
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយពួកភមរជាតិ នៅអាស្រ័យនឹងសំបុកដែលវាធ្វើដោយដីស្អិតដោយសារទឹកមាត់វា ។
-
ឆ្កែស្រែង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សំបកក្រាស់សាច់ធូរជ្រោក ច្រើនប្រើជាថ្នាំបង្ហុយដំបៅ ដែលកើតដោយរបួស ឬរូស, កោសលាយនឹងថ្នាំឯទៀត ជក់កែរោគឫសដូងខ្យល់ ។
-
ឆ្កោក
( កិ.កិរិយាសព្ទ )
ធ្វើទុក្ខធ្វើទោស ដោយចងរឹតរួតព្យួរបន្តោក : គេឆ្កោកឆ្កែ ។ កិ. វិ. ចងឆ្កោក ។
-
ឆ្កោក
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ។
-
ឆ្គង
( គុ.គុនសព្ទ )
ដែលគង, ឆ្វេង, មិនគប្បី, ឆ្ងើយ, មិនសម : សំដីឆ្គង, មនុស្សឆ្គង ។ ព. ទ. បុ. ថា : ដឹងឆ្ងើយព្រោះដង កូនឆ្គងព្រោះមេបា មានន័យថា ដឹងដែលគេដាក់ដងមិនស្រួល រមែងតែឆ្ងើយចាំងឈើមិនកើត; បើមេបាឆ្គង កូនក៏តែងតែឆ្គងដែរ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>