Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្ពិត
( កិ.កិរិយាសព្ទ )
ចាប់មួយច្បិច ។
-
ឆ្ពិន
( ន.នាមសព្ទ )
or ថ្ពិន
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដាន
- ត្រីគជ្រា ។
-
ឆ្ពឹះ
( គុ.គុនសព្ទ )
ដែលដោរឡើងខ្ពស់ពីសាច់ធម្មតា : សាច់សំពត់នេះឆ្ពឹះច្រើនអន្លើ ។
-
ឆ្ពុង
( កិ.កិរិយាសព្ទ )
ហប់ថ្នាំរំងាប់រោគដោយយកចំហាយផ្សែង ។
-
ឆ្ពោះ
( អា. និ.អាយតនិបាត )
ចំពោះ, សំដៅ, តម្រង់ : ដើរឆ្ពោះទៅផ្ទះ ។
-
ឆ្មក់
( កិ.កិរិយាសព្ទ )
លួចល្បក់ ។ គុ. ដែលលបលួចល្បក់, ដែលរកស៊ីដោយឆក់ ។
-
ឆ្មប
( ន.នាមសព្ទ )
ស្រ្តីពេទ្យសម្រាលកូន គឺស្រ្តីអ្នកជួយដោះទុក្ខ នៃស្រ្តីផងគ្នាដែលសម្រាលកូន ។
-
ឆ្មា
( ន.នាមសព្ទ )
បសុសត្វចតុប្បាទមួយប្រភេទជាសត្រូវនឹងកណ្ដុរ (ព. ទ. បុ.) : ឆ្មាមិននៅកណ្ដុរឡើងរាជ្យ (អ្នកធំមិននៅអ្នកតូចតែងឡើងចាង) ។
-
ឆ្មាត់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោឆ្មាត់) ។
-
ឆ្មារ
( គុ.គុនសព្ទ )
តូចបំផុត; សម្រាប់ហៅវត្ថុដែលតូចវែងឬសំឡេងតូចស្រួច : សរសៃអំបោះឆ្មារ, សំឡេងឆ្មារ ។ (ក្រូចឆ្មារ ក្រូចដើមទាប ផ្លែតូចៗ សម្រាប់ប្រើការបានច្រើនយ៉ាងមានប្រើធ្វើម្ជូរជ្រក់ជាដើម ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>