Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆឹង
( កិ.កិរិយាសព្ទ )
រំងាស់សម្រាំងជាមួយនឹងស្កររាវឲ្យស្ងួតស្រឹង ។
-
ឆឺង
( ឧ.ឧទានសព្ទ )
សូរឮដោយលោហជាតិស្ដើងរឹងស្រួយ ធ្លាក់ទង្គុកទង្គិច ឬដោយផ្ទាត់, គោះ ឲ្យប៉ះនឹងវត្ថុរឹងផងគ្នា ។
-
ឆុក
( កិ.កិរិយាសព្ទ )
លង់, ស៊ុន : ឆុកគំនិត ។
-
ឆុង
( កិ.កិរិយាសព្ទ )
( ចិ.ចិន (ភាសាចិន) )
ចាក់ទឹកក្ដៅ សំយុងចុះទៅលើតែ ឬទៅលើថ្នាំផង់សម្រាប់កែរោគ ឬក៏បង់ស្លឹកតែ, បង់ថ្នាំផង់ ចាក់ទឹកក្ដៅ ឲ្យចេញរសជាតិ : ឆុងតែ; ឆុងថ្នាំ ។ ចុះរាសី, អាប់សិរីសួស្ដី, ថយអានុភាព ក៏ហៅថា
- ឆុង ដែរ ។ បញ្ចុះអដ្ឋិធាតុមាតាឬបិតា ត្រូវត្រង់ថ្ងៃ ឬ ខែឆ្នាំកំណើតនៃបុត្រឬធីតាបង្កើត ក៏ហៅថា ឆុង ដែរ : ឆុងថ្ងៃ - ខែ - ឆ្នាំលើកូននេះ ឬ លើកូននោះ ។
-
ឆុត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលត្រូវ, ពិត, ប្រាកដ, ដែលប្រកប, ពូកែ, ស័ក្តិសិទ្ធិ : គ្រូនេះទាយឆុតណាស់; ថ្នាំនេះឆុតណាស់ ។
-
ឆុប
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
ចាប់, កាន់, ប៉ះពាល់ : កុំយកដៃទៅឆុបកញ្ចក់នេះលេង (មិនសូវប្រើ) ។
-
ឆុរ
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឆុរ “កាត់, កាប់, ពុះបំបែក, ហ័ន”) ខ្សុរឡើង, ឆេវឡើង ។
- ឆុរឆេះ គឺក្រោធក្ដៅខ្លាំងទប់មិនឈ្នះ ។
- ឆុរឆេវ គឺខឹងខ្លាំងដូចជាចាប់ពើតឆេវៗ ។
-
ឆុរ
( ឧ.ឧទានសព្ទ )
សូរឮដោយប្រេងឬខ្លាញ់ ដែលពុះព្រោះត្រូវចំហាយក្ដៅ ។
-
ឆូត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមុតមានស្នាមជាឆ្នូត, កាត់ផ្ដាច់រហូតតាមផ្នក់ តាមស្នាម : យកដែកគោលឆូតបន្ទះក្ដារ ។
-
ឆូវ
( កិ.កិរិយាសព្ទ )
ចំហូវដោយឧបាយបញ្ឆោត, ឈ្លេចសួរដោយឧបាយកល ដើម្បីឲ្យដឹងការជាក់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>