Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆួង
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យឆែប : ឆែបឆួង គឺឆែបគ្រហួងឬឆែបមានឈូងឆក ។
-
ឆួល
( កិ.កិរិយាសព្ទ )
បណ្ដាលឡើងដោយកម្ដៅឬដោយក្លិនអ្វីដែលផ្សាយជះឡើងដល់ច្រមុះ នាំឲ្យឈ្លក់, ឲ្យកណ្ដាស់ឬនាំឲ្យចង្អោរ ដូចក្លិនផង់ម្រេចជាដើម ។
-
ឆួល
( កិ.កិរិយាសព្ទ )
អុជផ្ទាលបញ្ឆាប, រោលបញ្ឆាបដោយអណ្ដាតភ្លើង : ឆួលព្រៃ, ឆួលគំនរចំបើង ។ កិ. ឬ កិ. វិ. ខ្មួលឡើង, ឆេវឡើង : ខឹងឆួល, ឈឺពោះឆួល ។ គុ. ដែលចាស់ភ្លើងរកកលខ្លោច : បាយឆួលភ្លើង ។
-
ឆើត
( គុ.គុនសព្ទ )
ឧត្តម, ថ្លៃថ្លា, ប្រសើរកន្លង : ល្អឆើត ។
- ឆើតឆាយ ស្រស់បំព្រងថ្លៃថ្លា ។
- ឆើតឆោម ដែលមានរូបរាងប្រសើរកន្លង (សម្រាប់ប្រើក្នុងកាព្យ) ។
-
ឆើយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ប៉ើយ, តោះតើយ, សោះអង្គើយ, យ៉ាងស្បើយ : ងាកឆើយ, ធ្វើឫកឆើយ, ក្រអូបឆើយ ។
-
ឆៀក
( កិ.កិរិយាសព្ទ )
(យ.ព.ទ.) ពិនិត្យមើល, ត្រួតត្រាមើល, ឲ្យដឹងថារបស់នោះត្រឹមត្រូវតាមបញ្ញត្តិឬទេ : ឆៀករថយន្ត, យករទេះទៅឆៀក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆែកឆេរ ផង) ។
-
ឆៀង
( គុ.គុនសព្ទ )
ល្អៀងបន្តិចៗពីគ្នា : ស្ពាយឆៀង ឬព័ទ្ធឆៀង គឺស្ពាយឬព័ទ្ធតែមួយចំហៀង ។
-
ឆៀប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ឆៀបៗ
ដែលឈឺចាក់ដោតយ៉ាងស្រាលៗ ម្ដងៗ ឬចាប់ពើត ឬក៏ផ្សាបន្តិចៗ ម្ដងៗ : ឈឺឆៀប, ឈឺឆៀបៗ ។
-
ឆេញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆិញ) ។
-
ឆេរ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆែកឆេរ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>