Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆេវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ឆៀវ
ដែលមានអាការពើតចាប់ស្រាលៗ : ឈឺពោះឆេវ ។ ដែលខ្សុរឡើង, ឆុរឡើង :
- ខឹងឆេវ, ឆុរឆេវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆុរ ១ កិ. ផង) ។
-
ឆេះ
( កិ.កិរិយាសព្ទ )
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង : ភ្លើងឆេះព្រៃ, គោមឆេះហើយ ។ គុ. ដែលងាយដុត, ដែលឆាប់ទទួលភ្លើង : ឧសនេះឆេះល្អណាស់ ។ ព. ប្រ. កិ. ក្ដៅក្រហាយ, រោលរាល ក្នុងសន្ដាន : សត្វលោកត្រូវភ្លើងទុក្ខភ្លើងកិលេសឆេះរង្គំជានិច្ច ។ ខឹងក្ដៅខ្លាំង, ក្ដៅចិត្តខ្លាំង : គាត់គ្រាន់តែឮគេនិយាយរឿងហេតុនោះប្រាប់ភ្លាម ក៏ស្រាប់តែឆេះច្រឡោតអ្នកណាអង្វរក៏មិនព្រម ។
-
ឆែ
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
រទេះ : ឆែ ! ពីនេះទៅផ្សារធំថ្មីយកតម្លៃប៉ុន្មាន ?
-
ឆែក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធ្វើឲ្យមានឆែក, ច្រៀកបំបែក : ក្ដារមួយសន្លឹកនេះ ត្រូវទុកទោលទាំងពីរខាងឲ្យរាបស្មើចុះ កុំបាច់ឆែក, មួយសន្លឹកនុ៎ះត្រូវអារឆែកតាមគំនូសដែលខ្ញុំគូសឲ្យ ។
-
ឆែក
( គុ.គុនសព្ទ )
ដែលមានរបត់ញោចចេញលូកចូលគន្លាក់គន្លើន : ស្លឹកឆែក ។
-
ឆែកឆេរ
( កិ.កិរិយាសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(យ.) (កា្លយមកពី បារ. ស៊ែរសេរ Chercher “រក”) សួររក, ពិនិត្យមើល, ត្រួតត្រាមើលឲ្យដឹង : ទៅផ្សារត្រូវយកកាតទៅផង ក្រែងប្រទះប៉ូលិសឆែកឆេរ ។ ច្រើនប្រើកាត់ពាក់កណ្ដាលពាក្យថា ឆែក ឬ ឆេរ : ប៉ូលិសឆែកកាត, មេគយឆេរថ្នាំ ។ ប្រើពាក្យ ឆៀក ជាជំនួសក៏មាន : ប៉ូលិសឆៀកកាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆៀក ផង) ។
-
ឆែកែវ
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(យ.) (ពុស-ស្ពុស Pousse-Pousse )
- រទេះអូស គឺរទេះស្រាលដែលលឿនទៅដោយសារកម្លាំងនៃមនុស្សម្នាក់អូសរត់ : ជិះឆែកែវ, រកស៊ីអូសឆែកែវ (មានប្រើតែពីសម័យមុន) ។
-
ឆែង
( ន.នាមសព្ទ )
( ព. អា.ពាក្យអាសគ្រាម )
គន្លាក់ ... (ព. អា.) ។ គន្លាក់ជារបាំងនៅត្រង់គល់ដាវ : ឆែងដាវ (មិនសូវប្រើ ព្រោះជាពាក្យហៅដោយក្លាយមកពីពាក្យអាស-គ្រាម, គួរហៅថា របាំងដាវ ឬ ក្បាំងដាវ វិញ ព្រោះជាសំដីគួរសម) ។
-
ឆែត
( ឧ.ឧទានសព្ទ )
or ឆែតៗ
សូរឮដោយកណ្ដាស់ឬដោយព្រួសទឹកជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផែត ផង) ។
-
ឆែប
( កិ.កិរិយាសព្ទ )
របេះមុខ, របេះហាម ។ គុ. ដែលរបេះមុខ, របេះហាម : ចានឆែប, កាំបិតឆែប, ចបឆែប ។ ឆែបឆប ផ្គាប់ផ្គុននាយអាយឲ្យតែខាងបានស្រួល ។
- ឆែបមាត់ ឬ មាត់ឆែប បបូរមាត់ដែលដាច់ឬដែលខ្វះពីកំណើតមានសណ្ឋានជារង្វះច្រហ ។ ឆែបឆួង ឆែបគ្រហួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆួង ផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>