Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ២ ជាតាលុជៈ មានសំឡេងក្នុងពិតាន គឺត្រង់ក្រអូមមាត់ ជាសិថិល-ឃោសៈ, សំ. បា. អានថា ជៈ ។
-
ជក់
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើ សម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក ។
-
ជក់
( កិ.កិរិយាសព្ទ )
បឺតស្រូបផ្សែង : ជក់បារី ។
- បឺតខ្យល់ : ក្ដោងជក់ខ្យល់, រនាំងជក់ខ្យល់ឡើងប៉ោង ។
-
ជគត
( ន.នាមសព្ទ )
[ជៈគត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សត្វលោក, មហាជន...។ ពាក្យនេះប្រទះឃើញជាញឹកញយនៅសិលាចារឹកសម័យមហានគរ (នគរធំ, នគរវត្ត) ។
-
ជង
( ន.នាមសព្ទ )
មនុស្សជាតិមួយនៅក្នុងដែនកម្ពុជា (ពួកស្ទៀង) ។
- អាជង! ពាក្យជេរបន្ថោកបន្ទាប ប្រដូចទៅនឹងជង ។
- អាជងក្ង! ពាក្យជេរប្រដូចថា ក្ង ឥតឱនលំទោនដូចជាជង ។
-
ជង់
( កិ.កិរិយាសព្ទ )
ដោយតាមបណ្ដោយខ្លួនចុះទល់ពីក្រោម : ជង់ត្រី, ឈើស្រួចជង់ជើង ។
-
ជង់
( ន.នាមសព្ទ )
អន្ទាក់តឿឥតដង មានជើងស្រួច សម្រាប់ដោតនឹងដី : ដាក់ជង់, ចាក់ជង់, កុកជាប់ជង់, ជង់មាន់ព្រៃ, ជង់ក្ងោក ។
-
ជង្គង់
( ន.នាមសព្ទ )
[ជង់គង់]
អវយវៈត្រង់ប្រជុំភ្លៅនិងស្មង : លុតជង្គង់, ទឹកត្រឹមជង្គង់ ។
-
ជង្ឃ
( ន.នាមសព្ទ )
[ជ័ងឃៈ ឬ ជង់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជង្ឃា) ស្មងជើង ។
- ស្នាប់ព្រះជង្ឃ (រ. ស.) ទ្រនាប់ស្មងជើង, ស្រោមជើង ។
-
ជង្ឃមគ្គ
( ន.នាមសព្ទ )
[ជ័ង-ឃៈមាក់ ]
( បា.បាលី ( បាលីភាសា ) )
ផ្លូវជើង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ហៅ ជង្ឃមាគ៌ា ក៏បាន ។