Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជង្ឃមាគ៌ា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជង្ឃមគ្គ) ។
-
ជង្ឃា
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជង្ឃ) ។
-
ជង្ហុក
( ន.នាមសព្ទ )
[ជង់-ហ៊ុក]
ដីដែលរូងខូងជារណ្ដៅដោយទឹកហូរច្រោះជាដើម : ធ្លាក់ជង្ហុក, ផ្លូវនេះមានជង្ហុកច្រើនណាស់ ។
-
ជច់
( គុ.គុនសព្ទ )
ដែលគ្រេច, ពាប់, ដាប, ស្រុញ ។
-
ជជីក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទទូចសួរ, សួរឈ្លេចឈ្លី, សួររកបាតរកជម្រៅឲ្យឃើញឫសឃើញគល់ : ចុះជជីកធ្វើអ្វី ? កុំសួរជជីកខ្លាំងពេក ។
-
ជជុះ
( កិ.កិរិយាសព្ទ )
រលាស់ឲ្យជ្រុះ, រំសោះរលាក់ទង្គិចជម្រុះ : ជជុះចំបើង, ជជុះសំពត់ ។
-
ជជុះជជាយ
( កិ.កិរិយាសព្ទ )
រលាស់ដាក់ចោលរាត់រាយ ឥតសណ្ដាប់ធ្នាប់ ។
-
ជជួរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលស្រុង, ស្លុយហៀរកែង : ស្លៀកសម្លុយជជួរ, ស្លៀកហូលជជួរ ។
- ជជួរជជាយ ស្លុយជាយជជួរស្ទើរនឹងអូសដី ។
-
ជជើល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ងងើល, ចចើស : ដើរជជើល; ដំណើរជជើល ។
-
ជជែក
( កិ.កិរិយាសព្ទ )
និយាយពិគ្រោះគ្នាឲ្យឃើញសេចក្ដីប្រាកដ ។ ជជែកវែកដៃ ជជែកឆ្ការដៃវាសវែកចេញក្រៅ ។
<< Prev 1 2 3 4 5 6 ... 20 Next >>