Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជាដើម
( និ.និបាតសព្ទ )
សេចក្ដីដែលមានចំនួនច្រើនលើកយកមកនិយាយចំនួនខ្លះ បន្សល់ទុកខ្លះ គឺនៅមានសេចក្ដីតទៅទៀត. ឧ. សប្បរិសធម៌ ៧ យ៉ាងមាន ធម្មញ្ញុតា ភាពជាអ្នកដឹងនូវហេតុ ជាដើម ។
-
ជាត
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលកើតហើយ, ដែលមាន, ដែលប្រាកដហើយ ។
-
ជាតក
( ន.នាមសព្ទ )
[ជាដក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រឿងរ៉ាវពីក្នុងជាតិមុនៗ ដែលលោកអ្នកបានលុះញាណវិសេស សម្រាប់ដឹងជាតិ លោកសំដែងប្រាប់ យ៉ាងដូចជាតកទាំង ១០ មានតេមិយជាតកជាដើម ដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់សំដែង ។ ឈ្មោះអង្គនៃពុទ្ធសាសនាមួយយ៉ាងក្នុងអង្គទាំង ៩ ។
-
ជាតរូប
( ន.នាមសព្ទ )
[ជាតៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មាស ។ គុ. ដែលមានសម្បុរដូចមាស, ល្អ, ហ្មត់ហ្មង ។
-
ជាតវេទ
( ន.នាមសព្ទ )
[ជាតៈវេត]
(ជាតវេទស៑) ភ្លើង : ព្រៃច្រើនឆេះដោយជាតវេទ ។
-
ជាតសិលា
( ន.នាមសព្ទ )
[ជាតៈសិល៉ា]
( បា.បាលី ( បាលីភាសា ) )
ថ្មដែលកើតឯង (ថ្មសុទ្ធ) : ជាតសិលាមានច្រើនប្រភេទ ។
-
ជាតា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជតា) ។
-
ជាតិ
( ន.នាមសព្ទ )
[ជា-តិ ឬ ជាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កំណើត; មនុស្សដែលមានសញ្ជាតិផ្សេងគ្នា : ជាតិខ្មែរ, ជាតិចិន ។ល។
-
ជាតិទុក្ខ
( ន.នាមសព្ទ )
[--តិទុក ]
( បា.បាលី ( បាលីភាសា ) )
ទុក្ខព្រោះមានកំណើត កើតមកជារូបរាងកាយ ។
-
ជាតិធម៌
( ន.នាមសព្ទ )
[--តិធ័រ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឬ គុ.) (ជាតិធម្ម) កំណើតដែលជាធម្មតារបស់សព្វសត្វ; ដែលមានជាតិជាធម្មតា ។ ន. ត្រកូល, មុខការរបស់ត្រកូល ។
<< Prev 1 ... 15 16 17 18 19 20 Next >>