Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជាតស្រះ
( ន.នាមសព្ទ )
[ជាតៈ ស្រះ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជាតសរស; ជាតសរ) ស្រះដែលកើតឯង (ឥតមានអ្នកណាជីក ), ត្រពាំង: ជាតស្រះ ជាជលដ្ឋានមានប្រយោជន៏ច្រើន ។
-
ជាតហិង្គុល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហិង្គុ, ជាតិហិង្គុ “ជ័រហិង្គុ; ជ័រមហាហិង្គុ”) ឈ្មោះថ្នាំមួយប្រភេទសម្បុរក្រហមស្រស់ ក្លិនឆ្អាប ជាផង់ក៏មាន ជាដុំក៏មាន សម្រាប់ប្រើជាថ្នាំលាបលន ឬលាយនឹងប្រេងសម្រាប់បោះត្រា; ប្រើជាឱសថត្រជាក់ក៏បាន ។ ដែលជាដុំរឹងហៅថា ជាតហិង្គុ
-
ជានបទ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ជានៈ បត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលនៅក្នុងជនបទ, អ្នកជនបទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ)។
-
ជានិច្ច
( និ.និបាតសព្ទ )
[ជា-និច]
( បា.បាលី ( បាលីភាសា ) )
គ្រប់កាល, គ្រប់ពេល, ដែលឥតចន្លោះ, ឥតស្រាក, ឥតល្ហែ, ឥតឈប់ ឧ. ខ្ញុំមកកាន់កន្លែងធ្វើការជានិច្ច ។
-
ជានុ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជង្គង់ (រ. ស.) ព្រះជានុ ។
-
ជានុមណ្ឌល
( ន.នាមសព្ទ )
[-មន់ឌល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មណ្ឌលរបស់ជង្គង់, ជង្គង់ទាំងមូល (រ. ស.) ព្រះជានុមណ្ឌល ។
-
ជាន់
( កិ.កិរិយាសព្ទ )
ដាក់ជើងសង្កត់ស៊ប់ពីលើ ។ ត្រួតត្រាលើ : ជាន់ស្រុក, ជាន់ខេត្ត ។ ឡើងពានលើ, ឡើងទំពីលើចឹកជាប់ ធ្វើសន្ថវកិច្ច (ព. អា. សម្រាប់សត្វតិរច្ឆាន) ។
- ថ្ងៃជាន់ ថ្ងៃចាំងត្រូវកំពុងដេកលក់ ។
- ជាន់អង្សា ដែលមានអង្សាកំណើតត្រូវគ្នា, ដែលមានឈ្មោះត្រូវគ្នា ។
- ជាន់អង្ករ បុកអង្ករដោយត្បាល់កិន ។
- ជាន់កគ្នាស៊ី នៅចោមស៊ីតែលើបន្ទុកមួយ ។
-
ជាន់
( ន.នាមសព្ទ )
ថ្នាក់ : ផ្ទះពីរជាន់ ។ ដែលត្រួតលើគ្នា : សំពត់ពីរជាន់ ។ កាល, សម័យ, គ្រា : ជាន់នេះមិនដូចជាន់ពីដើមទេ ។
-
ជាន់ឆាយ
( ន.នាមសព្ទ )
ឈ្មោះវេលាដែលកំណត់យកស្រមោលព្រះអាទិត្យថាមានជោគ (តាមលិទ្ធិព្រាហ្មណ៍) : ពេលាជាន់ឆាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆាយា ផង) ។
-
ជាន់ឡើង
( ន.នាមសព្ទ )
សរីរប្រទេសត្រង់កន្លៀតក្រោមស្មានៃសត្វពាហនៈមានគោក្របីជាដើម ។
<< Prev 1 ... 15 16 17 18 19 20 Next >>