Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជញ្រ្ជាំង
( ន.នាមសព្ទ )
[ជញ់-ជ្រាំង ]
គល់ស្រូវទុំដែលគេច្រូតទុកឲ្យសល់ : ជញ្រ្ជាំងស្រូវជាចំណីគោ ក្របី ។
-
ជញ្រ្ជំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជញ់-ជ្រំ ]
ដែលជ្រំផ្ទួនៗ មិនដាច់ : ភ្លៀងជញ្រ្ជំ, គោដើរជញ្រ្ជំជើង ។
-
ជដា
( ន.នាមសព្ទ )
[ជៈដា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្នួងសក់តាបស ។ ព្រៃស្នាប់ ។ ធម្មជាតិដែលទ្រុបទ្រុល, ចាក់ស្រែះ, កណ្ដាញ់ដូចជាផ្នួងសក់តាបសឬព្រៃស្នាប់ (តណ្ហា) ។
-
ជដាធរ
( ន.នាមសព្ទ )
[ជៈដាធៈរៈ ឬ -ធ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកទ្រទ្រង់ផ្នួងសក់, អ្នកទុកផ្នួងសក់ (តាបស) ។
-
ជដិល
( ន.នាមសព្ទ )
[ជៈ ដិល ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកមានភ្នួងសក់, អ្នកទុកផ្នួងសក់ (តាបស) ។
-
ជណ្ដើរ
( ន.នាមសព្ទ )
ប្រដាប់មានកាំជាជាន់ៗ ឬជាថ្នាក់ៗភ្ជាប់ទៅនឹងមេទាំងពីរខាង សម្រាប់ជាន់ដើរឡើងចុះ : ជណ្ដើរឈើ, ជណ្ដើរថ្ម ឬ ឥដ្ឋ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អណ្ដើរ ផង) ។
-
ជណ្ដើរស្វា
( ន.នាមសព្ទ )
វល្លិមួយប្រភេទ រាងសំប៉ែត កង្កាញ់ផ្នត់ៗ ច្រើនដុះវារឡើងដើមឈើធំៗ (បានជាហៅដូច្នេះ ទំនងជាស្វាតែងឡើងចុះតាមវល្លិនេះ ដែលទុកជាជណ្ដើររបស់វា) ។
-
ជត
( គុ.គុនសព្ទ )
ដែលទន់ពាប់ : រតផ្ទះជត ។ ដែលថយកម្លាំង, ដែលខ្សោយ : កម្លាំងជត, ជតកម្លាំង ។
- ជតៗ កិ. វិ. ឬ គុ. ទ្រតៗ : ដើរជតៗ; ដំណើរជតៗ ។
-
ជតា
( ន.នាមសព្ទ )
[ជៈ តា; ក្លាយមកអំពីពាក្យ ជាតា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជាតា “ដែលកើតហើយ”) កំណើត, វេលាដែលកើត, អង្សាកំណើត : ចងដួងជតា, ជតាចុះ, ជតាឡើង, ជតារាសី (តាមតម្រាព្រាហ្មណ៍) ។
-
ជតារាសី
( ន.នាមសព្ទ )
[ជៈដារាសី]
( បា.បាលី ( បាលីភាសា ) )
កំណើតដែលទាក់ទងនឹងថ្ងៃ ខែ ឆ្នាំ សម្រាប់ទស្សន៍ទាយឲ្យដឹងពីវាសនាមនុស្ស ឡើង ឬចុះ អាក្រក់ ឬល្អ ..... ។
<< Prev 1 2 3 4 5 6 ... 20 Next >>