Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈើខ្មៅ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទមានខ្លឹមខ្មៅរលើប ។
-
ឈើគូស
( ន.នាមសព្ទ )
ប្រដាប់សម្រាប់គូសយកភ្លើង : ឈើគូស ១ ហោ, ឈើគូស ១ ប្រអប់, គ្រាប់ឈើគូស, សម្បកឈើគូស; (ហៅ ដែកគូស ក៏បាន; កាលពីក្នុងសម័យបុរាណ ប្រើដែកភ្លើង, ក្នុងសម័យសព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ ព្រោះជារបស់អាចធ្វើកើតដោយងាយមិនចាំបាច់ទិញ, សម្រាប់អ្នកក្រីក្រ) ។
-
ឈើចាក់ធ្មេញ
( ន.នាមសព្ទ )
ចម្រៀកឈើតូចៗ សម្រាប់ចាក់ឆ្កឹះឲ្យអស់មន្ទិលដែលជាប់នៅចន្លោះធ្មេញ ។
-
ឈើច្រត់
( ន.នាមសព្ទ )
ឈើមានចម្ពាមដែកឬស្ពាន់ដាក់នៅគល់ឬឥតចម្ពាមក៏បាន សម្រាប់កាន់ច្រត់ទប់អត្តភាព; ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធានុញ្ញាតឲ្យប្រើបានចំពោះតែភិក្ខុមានជំងឺ ដែលខានកាន់ឈើច្រត់មិនអាចនឹងដើរបាន, ខ្នាតឈើច្រត់នោះយ៉ាងវែងបានត្រឹមតែប្រវែង ៤ ហត្ថ, ត្រូវឲ្យមានអនុញ្ញាតអំពីជំនុំសង្ឃផងទើបកាន់បាន ។
-
ឈើច្រាន
( ន.នាមសព្ទ )
ឈើឬឫស្សីស្រួចខ្លី សម្រាប់បុះដីរាស់ដែលរឹងឲ្យមុតជារណ្ដៅតូចហើយស្ទូងស្រូវ (អ្នកស្រុកខ្លះ ហៅ ឈើជូន) ។
-
ឈើជ្រែង
( ន.នាមសព្ទ )
ឈើសម្រាប់ទល់ជ្រែងឬឈើដែលទល់ទប់, ជ្រែងអ្វីៗកុំឲ្យទ្រេតកុំឲ្យរលំ ។
-
ឈើឈ្នាន់
( ន.នាមសព្ទ )
ឈើសម្រាប់ជាន់ឲ្យតង្ករបើកបិទ (គ្រឿងតម្បាញ) ។
-
ឈើត្រង់
( ន.នាមសព្ទ )
សម្ដីក្លាយមកពីពាក្យ ចត្រង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ គួរឈប់លែងប្រើតទៅទៀត, គួរប្រើ ចត្រង្គ វិញ ។
-
ឈើទាល
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស ។
-
ឈើទាលត្រាញ់
( ន.នាមសព្ទ )
ឈើធំមួយប្រភេទ ច្រើនមានតែនៅក្នុងព្រៃរបោះជិតភ្នំ ។ ឈ្មោះឈើតូចមួយប្រភេទទៀត ដើមមូលស្រលួតត្រង់ ដុះបែកជាគុម្ព (អ្នកស្រុកខ្លះ ហៅ ដើមរបុកជា ស) ។
<< Prev 1 2 3 4 5 6 ... 11 Next >>