Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញាតិ --
(មើលក្នុងពាក្យ ញាតិ) ។
-
ញាត់
( កិ.កិរិយាសព្ទ )
ច្រកដោយរុក, ដោយត្រសុកសង្កត់ឲ្យតឹងឲ្យណែន : ញាត់ផ្អកក្នុងក្រឡ, ញាត់កម្ទេចក្រដាសក្នុងបាវ ។
-
ញាតស្បាត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញៀតស្បាត) ។
-
ញាប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
បន្ទាន់ៗ ញឹកៗ, រន្ថាន់ : ដើរជាប់ជើង, និយាយញាប់; ដំណើរញាប់, សម្ដីញាប់, ។ ពាក្យផ្ទុយ រង្វើល, យាងយាវ, មួយៗ ។
-
ញាស់
( កិ.កិរិយាសព្ទ )
កើតចេញពីស៊ុត (ពីពង); និយាយចំពោះតែសត្វដែលជាអណ្ឌជៈ : កូនមាន់ទើបនឹងញាស់ ។ ព. ប្រ. តាំងពីវាញាស់ឡើង តាំងពីវាកើតមក ។
-
ញាំ
( កិ.កិរិយាសព្ទ )
ធ្វើម្ហូបដែលហៅថា ញាំ ។
-
ញាំ
( ន.នាមសព្ទ )
អាហារធ្វើដោយគ្រឿងផ្សំផ្សេងៗ មានត្រីអាំងឬត្រីស្ងោរជាដើម កូរច្របល់បញ្ចូលជាតិគ្នា (មិនចម្អិនថែមទៀតទេ) : ញាំសាឡាត់, ញាំត្រសក់ ។
-
ញី
( កិ.កិរិយាសព្ទ )
ឈ្លីរបស់ល្អិតៗ ឬរបស់ដែលមានសាច់ទន់ : ញីម្សៅ, ញីសំពត់ ។
-
ញី
( គុ.គុនសព្ទ )
ដែលមានភេទជាស្រី; ប្រើចំពោះតែសត្វតិរច្ឆាននិងឈើខ្លះ : គោញី; ត្នោតញី ។ ព. ផ្ទ. ឈ្មោល ។
-
ញីញញូញ
( កិ.កិរិយាសព្ទ )
ញញើតញញើម, ស្ទាក់ស្ទើរ ។
<< Prev 1 2 3 4 5 6 ... 10 Next >>