Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដីស្អិត
( ន.នាមសព្ទ )
or ដីឥដ្ឋ
ដីដែលស្អិតល្មួតបៀមទឹកឬដីដែលម៉ដ្ឋទន់ល្មួត សម្រាប់ធ្វើក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿងជាដើម ។
-
ដឹក
( កិ.កិរិយាសព្ទ )
នាំយកទៅមកដោយគ្រឿងផ្ទុកមានរទេះ ទូក ជាដើម : ដឹកឈើ, ដឹកឧស, ដឹកស្រូវ ។ នាំបណ្ដើរដោយកាន់ខ្សែ : ដឹកគោ, ដឹកសេះ ។ កាន់ខ្សែទាញអូសទាំង ២ ខាង :
- ដឹកគន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គន) ។ គូសអូសឲ្យដិតជាស្នាមគំនូស :
- ដឹកបន្ទាត់ ។
-
ដឹក
( ន.នាមសព្ទ )
ចំនួន, ទម្ងន់ ដែលល្មមដឹកនាំយកទៅមកបាន : ស្រូវ ១ ដឹក, ពោត ២ ដឹក ។
-
ដឹកដឿ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដាក់ដឿ) ។
-
ដឹកដៀវ
( កិ.កិរិយាសព្ទ )
ទឹមគោឬក្របី, សេះ តែមួយ ហើយដឹកនាំគ្រឿងផ្ទុកទៅមក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដៀវ ផង) ។
-
ដឹកនាំ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដឹក និង នាំ) ។ ណែនាំ : បណ្ឌិតតែងដឹកនាំអ្នកដទៃទៅកាន់សេចក្ដីចម្រើន ។
-
ដឹង
( កិ.កិរិយាសព្ទ )
បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់ : ដឹងការណ៍ពិត ។
-
ដឹង
( ន.នាមសព្ទ )
ប្រដាប់ គ្រឿងប្រើប្រាស់ធ្វើដោយដែក មានដង មានផ្លែសម្រាប់ក្របែល, ពុះ, ច, ចាំងឈើ; ដឹងមាន ៣ ប្រភេទគឺ ដឹកភ្លុក ឬ ដឹងស្លាប, ដឹងជង, ដឹងជ្វា ។
-
ដឹងក្ដី
( កិ.កិរិយាសព្ទ )
ដឹងសេចក្ដី, ដឹងការណ៍ខុសត្រូវ ។ ច្រើនប្រើជា គុ. ដែលបានដឹងការណ៍ខុសត្រូវក្រែលហើយ : ក្មេងតូចពុំទាន់ដឹងក្ដី; រឿងហ្នឹងកើតមានយូរឆ្នាំហើយតាំងពីខ្ញុំទើបដឹងក្ដីឯណោះ ។
-
ដឹប
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុប ឬ ដឹប កិ. ឬ កិ. វិ.) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>