Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដឹស
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ស្លឹកធំៗ, មានផ្កាក្រអូប, មានមើមស្រដៀងនឹងក្ដួច, មើមនោះ បើយកមកចិតជាចំណិតៗ ហើយត្រាំទឹកឲ្យសោះអស់រសជាតិដើមចេញ អាចប្រកបប្រើធ្វើជាអាហារបានក្នុងទុព្ភិក្ខកាល ។
-
ដុកដាន់
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឌុដាន់) ។
-
ដុត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យក្ដៅ, ធ្វើឲ្យឆេះដោយភ្លើង : ដុតគំនរសំរាម, កុំដុតព្រៃ ។ ធ្វើឲ្យក្ដៅចិត្តដោយអាការណាមួយ : ពីយប់មិញ វាមកដុតឯងទៀត ។ ប្រើជា គុ. ក៏បាន : ត្រីដុត, ដំឡូងដុត, ត្រី, ដំឡូងដែលគេដុតហើយ ។
-
ដុន
( គុ.គុនសព្ទ )
ដែលទន់, ថយ, ទន់ទាបជាងគេ ។ ដុនដាប ឬ ដាបដុន ដែលទន់ថយ, ទន់ទាប ដាបណាស់ : មនុស្សដុនដាប ។
-
ដុន !
( កិ.កិរិយាសព្ទ )
ពាក្យសម្រាប់ប្រើឲ្យដំរីថយ គឺបង្គាប់ថា ថយ ! ឬថា ឯងចូរថយ ! : ដុនអាក្បំ !
-
ដុប
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ដឹប
ដែលឡើងជិះសេះជាដើម ជាប់មិនធ្លាក់ មើលទៅឃើញឆ្ដុប ។
-
ដុប
( ន.នាមសព្ទ )
គុម្ពោត (ប្រើតាមទម្លាប់ដោយស្រុក)
-
ដុប
( ន.នាមសព្ទ )
មែកឈើផ្សេងៗដែលគេយកទៅបោះដោតផ្ដុំគ្នាក្នុងទឹក ធ្វើជាទីជម្រក ដើម្បីឲ្យត្រីចូលមកនៅកុះកុំច្រើន, កាលណាគេដឹងថាមានត្រីចូលមកជ្រកនៅច្រើនហើយ គេយកបណ្ដាញមងទៅរាយព័ទ្ធជុំវិញ ហើយរើសម្រាស់នោះចេញអស់ ទើបក្រសោបចាប់យកត្រីបានដោយងាយ : ត្រូវធ្វើដុបឲ្យបានពីរបីកន្លែង, ខ្ញុំបានធ្វើដុបរួចហើយ ។
-
ដុបៗ
( គុ.គុនសព្ទ )
ឆ្អិនខ្លះ ឆៅខ្លះ រដុបៗ ស្រោលៗ : បាយឆៅដុបៗ ។
-
ដុល
( ន.នាមសព្ទ )
ដុំធំ, កំណាត់ធំ : ឈើ ១ ដុល, ដែក ១ ដុល, នៅទាំងដុល ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>