Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដុល្លារ
( ន.នាមសព្ទ )
[ដុល-ឡា ]
(អ. Dollar) ឈ្មោះរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ។
-
ដុស
( កិ.កិរិយាសព្ទ )
ខាត់, រំលីង, ពួត, ជម្រះដោយសាប៊ូ : ដុសក្អែល, ដុសខោអាវ ។ ដុសខាត់ ខាត់ជម្រះឲ្យស្អាត, ឲ្យរលីង, ឲ្យជ្រះអស់មន្ទិល ។
-
ដុំ
( ន.នាមសព្ទ )
កំណាត់, បំណែក, កង់; ភាគឬប៉ែក ដែលជាប់មូលគ្នា, ដែលរួមគ្នា : ដុំឥដ្ឋ, ឥដ្ឋ ១ ដុំ, ស្ករ ១ ដុំ, សាច់ ១ ដុំ, ដី ១ ដុំ, ផ្ទះ ១ ដុំ; ឈរដោយដុំ, នៅដោយដុំ, ចងជាដុំ ។ ឈើមូលមានដំណាប់បញ្ចុះគល់កាំមានប្រហោងសម្រាប់ស៊កភ្លៅ : ដុំរទេះ ។
-
ដុំកំភួន
( គុ.គុនសព្ទ )
ធំដុំ, ដែលមានចំណូលទាំងដុំៗ, ធ្ងន់ដុនដាប, ដែលពិតប្រាកដ ៖ ការងារដុំកំភួន, មុខរបរដុំកំភួន, មុខរបរដែលមានចំណូលទាំងដុំៗ, ជំងឺដុំកំភួន, ជំងឺធ្ងន់ដុនដាប, ការរៀនដុំកំភួនគឺរៀនសូត្រប្រឹងប្រែងពិតប្រាកដមិនឡេះឡោះ ។
-
ដុំដៃ
( ន.នាមសព្ទ )
ចុងឆ្អឹងធំត្រង់ប្រទល់កែងដៃ : បុះនឹងដុំដៃ ។
-
ដុះ
( កិ.កិរិយាសព្ទ )
ចាប់កើត, កកើត, មានពន្លក, មានដើមដងឡើង : ស្រូវដុះ, ពោតដុះ ។ ចម្រើនឡើង : ដីដុះ; ពុកចង្កាដុះ ។
-
ដុះដាល
( គុ.គុនសព្ទ )
ដែលចេះតែរីកចម្រើនដោយធនធាន, ដែលកើតកាលវាលគុម្ព : រកស៊ីដុះដាល ។
-
ដូង
( ន.នាមសព្ទ )
ឈើស្រុកមានផ្លែជាអាហារ ផ្លែមានទឹក មានសាច់ខាងក្នុងរលា កាលណាទុំសាច់នោះមានប្រេង; ដូងមានច្រើនប្រភេទគឺ : ដូងផេះ, ដូងភ្លើង, ដូងសែត, ដូងខ្ទិះ, ដូងតាកែ (ដូងកូវកែ) ជាដើម។
- ដូងត្នោត ដូងដែលមានផ្លែជាប់ដុបរដៀនដូចធ្លាយត្នោត (មិនសូវមាន) ។
-
ដូងចែម
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានសាច់រឹងជាប់ល្អស្រដៀងនឹងឈើបេង ប្រើធ្វើជាតុទូជាដើមបាន ។
-
ដូងព្រះ
( ន.នាមសព្ទ )
វល្លិមានផ្កាតូចៗ សម្បុរលឿងទុំ, មានផ្លែបរិភោគបាន។ មានដូងព្រះ១ប្រភេទទៀតមានដើម, ធាង, ស្លឹកស្រដៀងនឹងលម៉ើ តែស្រួចរឹង ដើមទាបៗ មានផ្លែបរិភោគបាន (អ្នកស្រុកខ្លះហៅ ដូងទន្សាយ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>