Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តក្កវិញ្ញូ
( ន.នាមសព្ទ )
[ត័កកៈវិញ-ញូ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តក៌វិជ្ញ ឬ តក៌វិទ៑) អ្នកចេះតក្កវិជ្ជា ឬចេះតក្កសាស្រ្ត ។
-
តក្កវិទ
[ត័កកៈវិត ]
ដូចគ្នានឹង តក្កវិញ្ញូ ដែរ ។
-
តក្កវិទូ
( ន.នាមសព្ទ )
[ត័កកៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តក៌វិទ៑) ដូចគ្នានឹង តក្កវិញ្ញូ ដែរ ។
-
តក្កសាស្ត្រ
( ន.នាមសព្ទ )
[ត័កកៈ-សាស្ត្រៈ ឬ --សាស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំ. តក៌សាស្រ្ត; បា. តក្កសត្ថ) គម្ពីរ, ក្បួន, និយាយអំពីតក្កវិជ្ជា ។
-
តង
( ន.នាមសព្ទ )
ឈ្មោះល្បែងបៀមួយប្រភេទ : បៀតង ។
-
តង្ករ
( ន.នាមសព្ទ )
[តង់-ក]
ខ្សែអំបោះឆ្មារសម្រាប់ថ្ករតម្បាញ : ខ្ញុំមិនទាន់បានត្បាញក្រមានៅឡើយ ព្រោះខ្វះតង្ករ ។
-
តង្កៀប
( ន.នាមសព្ទ )
[តង់-កៀប]
ប្រដាប់សម្រាប់ថ្កៀប : របស់នេះតូចល្អិតពេក លុះត្រាតែមានតង្កៀបមកថ្កៀប ទើបយកបានដោយស្រួល ។
-
តង្កៀបក្ដាម
( ន.នាមសព្ទ )
[តង់-កៀប--]
ជើងធំរបស់ក្ដាមមានតង្កៀបកៀបបាន ។ ឈ្មោះឈើមួយប្រភេទ មានផ្លែល្អិតៗ ជាចង្កោមៗ ប្រើជាម្ជូរ ។
-
តង្វាយ
( ន.នាមសព្ទ )
[តង់-វ៉ាយ ]
របស់សម្រាប់ថ្វាយ, វត្ថុដែលគេថ្វាយ (រ. ស.) : ប្រជាពលរដ្ឋ នាំតង្វាយចូលទៅថ្វាយព្រះករុណា ជាអម្ចាស់ជីវិត ... ។
-
តចបញ្ចកកម្មដ្ឋាន
( ន.នាមសព្ទ )
[តៈ ចៈ ប៉័ញ-ចៈ កៈ ក័ម-ម៉័ត-ឋាន ]
( បា.បាលី ( បាលីភាសា ) )
កម្មដ្ឋានដែលកំណត់អាការៈក្នុងរូបកាយ យកត្រឹមតែ ៥ គឺ សក់, រោម, ក្រចក, ធ្មេញ, ស្បែក ពិចារណាឲ្យឃើញច្បាស់ថាជាបដិកូលគួរខ្ពើម... ។
<< Prev 1 2 3 4 5 6 ... 20 Next >>