Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តចសារជាតិ
( ន.នាមសព្ទ )
[តៈ ចៈ សារ៉ៈជាត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ត្វក្សារជាតិ, ត្វចសារ--, ត្វចិសារ--) ជាតិឈើដែលមានសំបកជាខ្លឹមឬមានខ្លឹមនៅត្រង់សំបក ដូចយ៉ាងឫស្សី, ត្នោត, ដូងជាដើម ។ ព. ផ្ទ. អន្តោសារជាតិ ។
-
តចសារព្រឹក្ស
( ន.នាមសព្ទ )
[តៈ ចៈ សារ៉ៈ ព្រឹក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ត្វចិសារវ្ឫក្ស ឬ ត្វក្សារវ្ឫក្ស; តចសាររុក្ខ) ដូចគ្នានឹង តចសារជាតិ ដែរ ។
-
តជ្ជារី
( ន.នាមសព្ទ )
[ត័ច-ជា-រី ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា) ។
-
តណ្ហា
( ន.នាមសព្ទ )
[តន់-ហា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ត្ឫស្ណា) ចំណង់, សេចក្ដីប្រាថ្នា, សម្រេក, សេចក្ដីអន្ទះអន្ទែង...។ ឈ្មោះធីតានៃមារ ... ។
-
តណ្ហាទាស
( ន.នាមសព្ទ )
or #NAME?
( បា.បាលី ( បាលីភាសា ) )
ខ្ញុំនៃតណ្ហា, បាវព្រាវរបស់តណ្ហា : មនុស្សបុថុជ្ជនទាំងអស់ សុទ្ធតែជាតណ្ហាទាស (ព. ពុ.) ។
-
តតងអារ៉ង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ត៏-- ]
ពោលពាក្យកកែកករ ទទូចផ្សែផ្សំ រករឿងរកហេតុ មិនបាត់មាត់ : កុំតតងអារ៉ងដល់ណាទៀត !
-
តតតយ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណតណយ) ។
-
តតាក់តតាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ត៏--ត៏-- ]
រអាក់រអួល, ប្រដាក់ប្រទុក្ខ : ធ្វើការតតាក់តតាំ; ដំណើរតតាក់តតាំ, ជំងឺតតាក់តតាំ ។
-
តតិបតតុប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ត៏--ត៏--]
ដែលតិបតុបៗរឿយៗ ។ ឧ. សូរឮដោយគោះឬប៉ះត្រូវ, រណ្ដំរឿយៗ (មិនសូវប្រើ) ។
-
តតូង
( ឧ.ឧទានសព្ទ )
[ត៏--]
សូរតូងៗ រឿយៗ ។
<< Prev 1 2 3 4 5 6 ... 20 Next >>