Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តថានុរូប
( គុ.គុនសព្ទ )
[តៈ ថា- ]
( បា.បាលី ( បាលីភាសា ) )
(តថា + អនុរូប) ដ៏សមគួរដល់ប្រការនោះ, ដែលមានទំនងដូចគ្នា, ដែលមានសភាពស្មើគ្នា : របស់ទាំង ២ មុខនេះជាតថានុរូប ។
-
តនយា
( ន.នាមសព្ទ )
[តៈន៉ៈយ៉ា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កូនស្រី (សម្រាប់ប្រើក្នុងកាព្យ) ។
-
តនុ
( ន.នាមសព្ទ )
[តៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តនុស៑, តនូ) ខ្លួន, កាយ, រូបកាយ... (សម្រាប់ប្រើក្នុងក្បួនលេខអត្តៈ) ។ គុ. តូច, តិច, ល្វតល្វៃ, ល្មមល្មៃ; ល្អិត ។
-
តនុជ
( ន.នាមសព្ទ )
[តៈន៉ុច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កូន (ទាំងប្រុស ទាំងស្រី) ។
-
តន់
( គុ.គុនសព្ទ )
ថ្លៃ, តូចថ្លៃ : ប្អូនតន់, មាសតន់; (ច្រើនប្រើតែក្នុងកាព្យ) : ស្ដេចថាហៃប្អូនតន់ នាងកុំអន់ចិត្តនឹងបង ជាតិមនុស្សតែងមោះហ្មង ប្អូនកុំចងចិត្តប្រកាន់ ។
-
តន័យ
( ន.នាមសព្ទ )
[តៈ ន៉ៃ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តនយ) កូនប្រុស (សម្រាប់ប្រើក្នុងកាព្យ) ។
-
តន្តិភាសា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ភាសាដែលមានរបៀប, ភាសាដែលមានក្បួនវេយ្យាករណ៍ជាគោល ដូចជាភាសាសំស្រ្កឹត និងបាលីជាដើម : ភាសាបាលី ជាតន្តិភាសា ។
-
តន្ត្រំ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ទន្ត្រំ
ដាក់ជើងច្រំខ្លាំងៗ : តន្ត្រំដី, តន្រ្តំផ្ទះ; ដើរតន្ត្រំ, លោតតន្ត្រំ ។
-
តន្ថើន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ទន្ថើន
ផ្ទួនៗ, ថែមរឿយៗ : តឿនតន្ថើន, និយាយតន្ថើនដាក់, ដើរតន្ថើនជើង, វាយស្គរតន្ថើនអន្លូង ។
-
តន្ថើន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលវាយកញ្ជ្រោក, ដែលបង្កើនសង្វាក់ខ្លាំងឡើង ញាប់ឡើង ។
<< Prev 1 2 3 4 5 6 ... 20 Next >>