Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថែវ
( ន.នាមសព្ទ )
រោងជួរមានសណ្ឋានវែង, បរិវេណ ។
- កុដិថែវ កុដិវែងមានល្វែងច្រើន បាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗ មានទ្វារខាងទទឹង ។
-
ថៃ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ទៃយ អ. ថ. ថៃ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សៀម ។
-
ថៃហ្ល័ង
( កិ.កិរិយាសព្ទ )
or ថៃឡាំង
(មើលក្នុងពាក្យ ថយហ្ល័ង) ។
-
ថោ
( ន.នាមសព្ទ )
ភាជនៈតូចឬធំធ្វើដោយដី មានសណ្ឋានដូចខាប់ ប៉ុន្ដែគម្របមានអណ្ដាត : ត្រប៉ែមួយថោ ។
-
ថោក
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ថោក; ស្ដោក “តិច”) ដែលមានតម្លៃតិច : ស្រូវថោក; មនុស្សឫកថោក ។
-
ថោមនាការ
( ន.នាមសព្ទ )
[ថោ ម៉ៈ ន៉ាកា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ថោមន + អាការ > ថោមនាការ; ស្ដោមន + អាការ > ស្ដោមនាការ) អាការ, ដំណើរនៃសេចក្ដីស្ងើចសរសើរ : សំដែងថោមនាការ ។
-
ថោមភាព
( ន.នាមសព្ទ )
[--ម៉ៈ--]
( បា.បាលី ( បាលីភាសា ) )
(--ភាវ) ភាពដែលគួរឲ្យសរសើរ, ការស្ងើចឬកោតសរសើរ, ពាក្យសរសើរតម្កើងដោយសារមានជោគជ័យ : បានទទួលនូវថោមភាព, ត្រេកអរចំពោះថោមភាព ។
-
ថោមវាទ
( ន.នាមសព្ទ )
[ថោម៉ៈវាទ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ដោមវាទ) ពាក្យសរសើរ ។
-
ថោមវាទិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថោមវាទី) ។
-
ថោមវាទី
( ន.នាមសព្ទ )
[ថោម៉ៈ- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ដោមវាទិន៑) ដែលរមែងពោលពាក្យសរសើរ; មនុស្សដែលច្រើនតែនិយាយសរសើរគេ; បើស្រ្តីជា
- ថោមវាទិនី ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>